កូរ៉េខាងត្បូង ៖ អាចនិយាយបានថា ARMYs (ឈ្មោះ Fandom របស់ BTS) គឺជាអ្នកស៊ើបអង្កេតក៏ថាបាន ព្រោះថ្មីៗនេះ ពួកគេបានកត់សម្គាល់អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងគួរឲ្យអស់សំណើចមួយ ខណៈពេលពួកគេបានមើលរូបតំណាងរបស់ Bang Si Hyuk នៅក្នុងវីដេអូស្ដីពីបទបង្ហាញថ្មីរបស់ HYBE។
ជាកាពិតណាស់ មូលហេតុដែល ARMYs រកឃើញរូបតំណាងដ៏គួរឲ្យអស់សំណើចនេះ គឺដោយសារតែ Jungkook សមាជិកពៅរបស់ BTS គឺជាអ្នកដែលបានគូររូបនេះ កាលពីឆ្នាំ ២០១៤ ពេលសមាជិកក្នុងក្រុម ស្នើឲ្យគូររូបតំណាង BangSi Hyuk ហើយ Jungkook ធ្វើឲ្យគ្រប់គ្នាសើចជាមួយនឹងគំនូរសាមញ្ញបែបនេះរបស់លោក។
គួរបញ្ជាក់ផងដែរថា គំនូរតំណាងឲ្យ Bang Si Hyuk ដែលគូរដោយដៃរបស់ Jungkook ក៏បានលេចមុខនៅក្នុង Music Video បទ Daechwita របស់ Agust D (Suga) ផងដែរ៕
ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖
Bang PD really used Jungkook's drawing of him as his official emoticon.😂😭 pic.twitter.com/Dm7Te2bmXn
— Jungkook Honey ASIA⟬𝄞⟭⁷ (@JungkookAsia__) March 19, 2021
it's the iconic jungkook drawing of bang pd 😭 pic.twitter.com/m0KcalL8WR
— ⁷ stream film out (@sscenerytae) March 19, 2021
jungkook’s drawing of bang pd has made it all the way into a company video for HYBE 😭😭 it’s details like this that convey an ongoing connection~ pic.twitter.com/ZjgtXj06Dt
— ☆彡⁷ (slow) (@telepathyfilm) March 19, 2021