កូរ៉េខាងត្បូង ៖ ប្រិយមិត្តដែលនិយមតាមដាន ព័ត៌មានបរទេសប្រទេសក៏ដូចជាវិស័យ Kpop ផ្ទាល់ ពិតជាបានដឹងហើយ អំពីព័ត៌មានដ៏កក្រើក កាលពីម្សិលមិញនេះទាក់ទងនិងការរួមសហការគ្នា របស់ផលិតកម្មធំៗគឺ BigHit និង Naver ព្រមទាំង YG plus។
អ្វីដែលកាន់តែពីសេសនោះគឺ ថ្ងៃទី២៩ ខែ មករា ឆ្នាំ ២០២១ នេះ ត្រូវបានគេរាយការណ៍ថា BigHitEntertainment Naver Corp និង YGEntertainment បានរួមសហការគ្នា សាងសង់កន្លែងប្រគុំតន្ត្រី បន្ទាប់ពីមានព័ត៌មានថាBigHit Entertainment បានវិនិយោគទៅលើ YGPLUS ខណៈ Naver បានវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់BigHit Entertainment វាហាក់ដូចជាអ្នកទាំងបី ត្រៀមនឹងពង្រឹងទំនាក់ទំនងរបស់ពួកគេយ៉ាងដូច្នោះដែរ។
ទន្ទឹមនឹងនេះ ក៏មានសេចក្តីរាយការណ៍ថា ពួកគេទាំងបីកំពុងធ្វើការនៅកន្លែងប្រគុំតន្រ្តីមួយ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Uijeong-bu Rhythm City ដែលមានទំហំ ២២,០០០ ម៉ែតការ៉េ។
អ្វីដែលពិសេសនោះគឺ កន្លែងនេះនឹងផ្តោតលើបច្ចេកវិទ្យាSFX និង VFX ដើម្បីបង្កើតការសម្តែង និងមាតិកាប្រគុំតន្រ្តី ដែលវានឹងត្រូវបានតភ្ជាប់ ទៅគេហទំព័រYouTube និងវេទិកាផ្សេងៗទៀត សម្រាប់ការផ្សាយផ្ទាល់ ដើម្បីងាយស្រួលសម្រាប់អ្នកគាំទ្រKpop ដោយសារតែជំងឺរាតត្បាត។
ស្របគ្នានេះតាមសេចក្តីរាយការណ៍បាននិយាយថា គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ នៅឆមាសទីមួយនៃឆ្នាំ២០២២ នេះ៕