កូរ៉េខាងត្បូង ៖ យោងតាមរបាយការណ៍មួយរបស់ Spotify News នៅថ្ងៃទី ៩ ខែ មិថុនា នេះ ក្រុមចម្រៀង BTS នឹងចេញ Album ថ្មីនៅថ្ងៃទី ៩ ខែ កក្កដា ខាងមុខ។
គួររម្លឹកថា ក្រុមចម្រៀងលំដាប់ពិភពលោក BTS ទើបនឹងបញ្ចេញបទ Butter ទទួលបានចំណាត់ថ្នាក់លេខ១ លើតារា Billboard Hot 100 នៅអាមេរិក និង Oricon នៅក្នុងប្រទេសជប៉ុនថែមទៀតនោះ រហូតមកដល់ពេលនេះ បទនេះនៅតែបន្តជះឥទ្ធិពល នៅពាសពេញពិភពលោកនៅឡើយ។
នៅក្នុងសន្និសីទកាសែតមួយ ដែលបានធ្វើឡើងកាលពីខែមុន ជាមួយនឹងការចេញនូវបទ Butter នោះ BTS បាននិយាយថា ពួកគេកំពុងផ្តោតអារម្មណ៍ទៅលើ Album ថ្មីរបស់ពួកគេ ដែលនឹងត្រូវចេញផ្សាយនៅរដូវក្តៅនេះ។
គួររម្លឹកផងដែរថា BTS បានបង្កើតព្រឹត្តិការណ៍ថ្មីមួយ នៅក្នុងវិស័យ K-Pop ដោយទទួលបានចំណាត់ថ្នាក់លេខ ១ នៅក្នុងកម្មវិធី Billboard Hot 100 ចំនួន ៤ដងជាប់ៗគ្នា ចាប់ពីបទ Dynamite បន្ទាប់មក Life Goes On និង Savage Love រួមទាំង Butter។
ការរំពឹងទុករបស់ ARMY ដែលជាអ្នកគាំទ្រ កំពុងតែកើនឡើង ថាក្រុម BTS អាចនឹងកាន់តែបំបែកកំណត់ត្រា បានច្រើនជាងមុន បន្ទាប់ពីការវិលត្រឡប់មកវិញលើកនេះ៕
ប្រភព : Naver