កូរ៉េខាត្បូង ៖ កាលពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី២ ខែ កក្កដា នេះ Big Hit Music បានធ្វើការទម្លាក់បញ្ជីបទចម្រៀងផ្លូវការសម្រាប់CD Version «Butter» របស់ BTSដែលធ្វើឲ្យហ្វេនៗដឹងភ្លាមថា ត្រលប់មកលើកនេះក្រុម Kpop Boy Group មួយនេះនឹងធ្វើឲ្យកក្រើកវិស័យKpop ជាថ្មីម្ដងទៀតជាប្រាកដ។
ជាក់ស្ដែង បទចម្រៀងនៅក្នុង CD Version «Butter» របស់ BTS មានចំនួន៤បទ គឺ ៖
១. បទ Butter ដែលជា Digital Singleរបស់ពួកគេ
២. បទ Butter (Instrumental Version)
៣. បទថ្មី Permission to Dance
៤. បទ Permission to Dance (InstrumentalVersion)
#BTS #방탄소년단 #BTS_Butter Tracklist#PermissiontoDance pic.twitter.com/16fWbwAi7T
— BIGHIT MUSIC (@BIGHIT_MUSIC) July 1, 2021
គួរបញ្ជាក់ផងដែរថា បទថ្មី Permission to Dance មានការចូលរួមផលិតដោយ Steve Mac,Stephen Kirk និង Jenna Andrews អ្នកចូលរួមសរសរមានEd Sheeran, Steve Mac, Johnny McDaid និង JennaAndrews។
ចំពោះ CD Version «Butter» នឹងចេញជាផ្លូវការនៅថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២១ ខាងមុខនេះវេលាម៉ោង១រសៀល (ម៉ោងនៅប្រទេសកូរ៉េខាងត្បូង) ដែលត្រូវចំថ្ងៃកំណើតរបស់ ARMY ដែលជាឈ្មោះ Fandom BTS តែម្ដង៕
ប្រភព ៖ Soompi