V ជា Idol កូរ៉េដំបូងគេ យកបានសមិទ្ធទាំងនេះ ប្រចាំប្រវត្តិសាស្ត្រ Instagram តាមរយៈរូបតែ ១ ប៉ុណ្ណោះ! - TrueID

V ជា Idol កូរ៉េដំបូងគេ យកបានសមិទ្ធទាំងនេះ ប្រចាំប្រវត្តិសាស្ត្រ Instagram តាមរយៈរូបតែ ១ ប៉ុណ្ណោះ!

September 13, 2021

កូរ៉េខាងត្បូង៖ KimTaehyung ដែលហ្វេនៗស្គាល់ជា V សមាជិកក្រុម BTSតែងតែបង្កើតចំណងជើងសម្រាប់ការបង្កើន និងបំបែកកំណត់ត្រានៅលើបណ្តាញសង្គមដោយជារឿយៗរូបភាព ក៏ដូចជាវីដេអូរបស់លោកសុទ្ធតែត្រូវបានគេចុច Like និងមើលច្រើនជាងគេស្ទើរតែគ្រប់វេទិកា។

V 

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០២១ រូបភាព Butter Concept Photo Version 1 របស់សមាជិកទាំង៧ នាក់ត្រូវបានបញ្ចូលផ្សាយទៅក្នុងគណនី Instagram ផ្លូវការរបស់BTS (@bts.bighitofficial) ដោយចំនួន Like និង Commentរបស់ពួកគេកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ។

V 

ជាក់ស្ដែងមកពេលនេះ ក្នុងចំណោមសមាជិកទាំងអស់របស់ BTS រូបភាពរបស់ Vត្រូវបានគេ Like និង Comment ច្រើនជាងគេនៅលើវេទិកា ហើយជាមនុស្សដំបូងគេ ក្នុងនាមជា Kpop Idol ដែលទទួលបានការ Like ឈានដល់ ១០ លាន Like និងចំនួន Comment លើសពី ១លាន Comment ប្រចាំប្រវត្តិសាស្ត្រ Instagram តាមរយៈរូបតែមួយសន្លឹកប៉ុណ្ណោះ៕

V

សូមអបអរសាទរចំពោះV ជាមួយសមិទ្ធផលថ្មីនេះ!

ប្រភព ៖ Allkpop

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...