បែកធ្លាយបាត់! កាលនៅជា Trainee ប្រុសស្អាត Xiumin សារភាពថាធ្លាប់លាក់រឿងមួយនេះមិនឲ្យប៉ាម៉ាក់ដឹង - TrueID

បែកធ្លាយបាត់! កាលនៅជា Trainee ប្រុសស្អាត Xiumin សារភាពថាធ្លាប់លាក់រឿងមួយនេះមិនឲ្យប៉ាម៉ាក់ដឹង

August 3, 2021

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ Channel S បានចាក់ផ្សាយឃ្លីបវីដេអូនៅក្នុង​ភាគ​ថ្មី​របស់​កម្មវិធី Drink With God ដោយមានតារាប្រុស Xiumin សមាជិកក្រុម EXO បាន​សារភាព​ដោយស្មោះត្រង់ឥតលាក់លៀម ​នូវ​ប្រវតិ្តរឿង​ពិត​មួយ​ដែល​លោក​បាន​លាក់មិនឲ្យប៉ាម៉ាក់ដឹងឡើយ​ តាំង​តែពី​លោក​នៅជាប់ជាអ្នក​ហ្វឹកហាត់។

ជាក់ស្ដែង នៅក្នុង​​ឃ្លីប​វីដេអូមួយ​របស់កម្មវិធី​ខាងលើ ពិធីករ​ និង Xiumin ផ្ទាល់បានជជែក​គ្នា​ជាមួយ​នឹង​ភ្ញៀវកិត្តិយស​ផ្សេង​ទៀតដូចជាតារាសម្ដែង​ Kim Minseok និងតារាចម្រៀង Sung Si Kyung​។

Xiumin
Xiumin

ជាមួយគ្នានេះដែរ Sung Si Kyung បាន​រម្លឹក​ទៅ​កា​លពីលោក​នៅ​រៀនវិទ្យាល័យដោយ​និយាយ​ថា​ពេលនោះ​លោកចង់​ទិញ​ម៉ូតូជិះនឹងគេ ដូច្នេះ​ហើយក៏សម្រេចចិត្តរក​ធ្វើ​ការងារ​ក្រៅម៉ោង ដោយ​ធ្វើ​ការ​ជា​អ្នក​ដើរដាក់កាសែត​ឲ្យគេ តែមិនឲ្យម៉ាក់ប៉ាដឹង​រឿងនេះ​ឡើយ​ ក្រោយមកក៏បន្ត​សួរមក​កាន់ Xiumin វិញថា តើ​មាន​ការងារ​ក្រៅ​ម៉ោងនឹង​ធ្វើដែរ​ឬ​អត់?

Xiumin
Xiumin

បន្ទាប់ពីស្ដាប់សំណួរចប់ ប្រុសស្អាត Xiumin បាន​ឆ្លើយ​ថា​ ​លោក​ក៏ធ្លាប់ធ្វើ​​ការងារ​ក្រៅម៉ោង​ដែរ និងមិនបានប្រាប់អ្នកផ្ទះឲ្យដឹងដូចគ្នា។

Xiumin 
Xiumin 

ក្រោយមក​លោកក៏បាន​យក​ចិត្តទុកដាក់​តែ​លើ​ការហាត់វិញ រហូត​បាន​ទទួល​ជោគជ័យ​ជា​បន្តបន្ទាប់ ហើយទីបំផុត Xiumin ​ចេញ​មុខ​ Debut ជា​សមាជិកក្រុម EXO នៅ​ឆ្នាំ ២០១២ បន្ទាប់ធ្វើជាអ្នកហ្វឹកហាត់អស់រយៈពេល ៤ ឆ្នាំ៕

Xiumin 
Xiumin 

ប្រភព ៖ Kpopstarz

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...