យល់ដឹង៖ នៅពេលដែលធ្វើការ ទិញទំនិញសម្រាប់ពិធីមង្គលការរបស់អ្នក ឬជ្រើសរើសនូវរ៉ូបសម្រាប់ពាក់នៅពេលយប់ ប្រាកដជានឹងក្លាយជាការសម្រេចចិត្តដ៏តានតឹងមួយដែលអ្នកនឹងធ្វើក្នុងថ្ងៃពិសេសរបស់អ្នក រវាងមតិយោបល់របស់ម្តាយ និងម្ដាយក្មេកនាពេលអនាគត។ ដូច្នេះវាពិតជាពិបាក ពីព្រោះមនុស្សយើងម្នាក់ៗ មានចិត្តស្រលាញ់ខុសៗគ្នា។
ខាងក្រោមនេះនឹងបង្ហាញថា តើតារានិករនីមួយៗនឹងជ្រើសយកនូវរ៉ូបបែណា សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍របស់ពួកគេ ៖
១. តារានិករដែលកើតក្នុងធាតុទឹក: Cancer, Pisces និង Scorpio
កូនក្រមុំដែលកើតក្នុងធាតុទឹកនេះ គឺជាមនុស្សដែលមានមនោសញ្ចេតនាខ្លាំង និងគួរឱ្យគោរព។ បេះដូងរបស់នាងតែងតែ ដឹកនាំការសម្រេចចិត្ត ដែលត្រឹមត្រូវ និង សមហេតុផលជានិច្ច ហើយអ្វីដែលនាងគិត គឺមិនសូវជាខុសប៉ុន្មានទេ។ ដោយសារនាងចូលចិត្តធ្វើឱ្យមនុស្សគ្រប់គ្នា នៅជុំវិញនាងសប្បាយរីករាយ កូនក្រមុំធាតុទឹកនេះ ប្រហែលជានឹងសាកល្បងលើសម្លៀកបំពាក់បែបផ្សេងៗគ្នា។ ទោះយ៉ាងណាក៏ដោយ នៅទីបញ្ចប់នាងតែងតែនិយាយថា "ចាស" ចំពោះសម្លៀកបំពាក់ដែលធ្វើឱ្យនាងមានអារម្មណ៍ដូចជាកូនក្រមុំដ៏ស្រស់ស្អាតមួយរូប (ហើយនាងក៏ប្រហែលជាកំពុងយំ ជាមួយនឹងទឹកភ្នែកដែលពោរពេញដោយក្ដីរំភើបពេលកំពុងពាក់វា)! កូនក្រមុំតារានិករធាតុទឹកនេះ ទំនងជានឹងលង់ស្នេហ៍ជាមួយរ៉ូបបែបកន្ទុយត្រី ដែលចុងខាងក្រោមវែង និងបែកចេញធំ។
២. តារានិករដែលកើតក្នុងធាតុដី: Taurus, Virgo និង Capricorn
សម្លៀកបំពាក់កូនក្រមុំដែលកើតក្នុងធាតុដីរបស់យើង ជាធម្មតាក្មេងស្រីទាំងនេះ ចូលចិត្តជាមួយនឹងរសជាតិបែបប្រពៃណីបន្តិច ដូច្នេះរ៉ូបភាគច្រើនដែលនាងចូលចិត្តមានលក្ខណៈសាមញ្ញ ប៉ុន្តែមានស្ទីលឡូយដែលមើលទៅពិតជាមានអំណាច និងដូចជាព្រះនាង។ អ្នកប្រហែលជាមិនងាយរកឃើញពេល Taurus, Virgo ឬ Capricorn ដែលព្យាយាមស្លៀកសម្លៀកបំពាក់ដែលមានភាពរញ៉េរញៃមានរូប ឬមានឌិនច្រើនពេកទេ ភាគច្រើនគឺសាមញ្ញតែថ្លៃថ្នូរ។ តែតារានិកករក្នុងធាតុដី ជាទូទៅមិនសូវជាទុកចិត្តខ្លួនឯងប៉ុន្មានទេ នាងប្រហែលជាផ្ដល់ជម្រើសដំបូង ឲ្យមិត្តភក្តិរបស់នាងសម្រាប់ ការជួយសម្រេចចិត្ត។ ជាធម្មតាកូនក្រមុំនេះ រៀបចំពិធីនៅខាងក្រៅ មិនថានៅចម្ការទំពាំងបាយជូរ ឬនៅទីធ្លាខាងក្រោយដោយមានអមដោយសួនច្បារ និង ផ្កាជាច្រើនដែលមើលទៅគួរឲ្យចង់គយគន់។
៣. តារានិករដែលកើតក្នុងធាតុខ្យល់: Gemini, Libra និង Aquarius
កូនក្រមុំតារានិក ក្នុងធាតុខ្យល់របស់យើង ជាធម្មតាជាមនុស្សដែលស្រលាញ់សង្គម នៅក្នុងពិធីជប់លៀងដោយ ឬក្នុងកម្មវិធីផ្សេងៗ។ រ៉ូបរៀបអាពាហ៍ពិពាហ៍របស់នាង នឹងបង្ហាញដោយខ្លួនឯងដោយលំអិតជាមួយនឹងការឆ្នៃម៉ូតបន្ថែមឲ្យមានភាពឡូយ និងមើលទៅជាកូនក្រមុំមួយរូបដែលស្រស់ស្អាត និងមានភាពថ្លៃថ្នូរដ៏ធំធេង!
ដោយសារកូនក្រមុំធាតុខ្យល់នេះចូលចិត្ត ការអានសៀវភៅល្អៗ ឬសៀវភៅប្រលោមលោក ដូច្នេះអាពាហ៍ពិពាហ៍របស់នាងទំនងជាឆ្លុះបញ្ចាំងពីរឿងនិទានមួយដែលនាងចូលចិត្ត។ដែលរ៉ូបរបស់នាងមានរាងដូចជា Cinderella និងរំលេចដោយគ្រាប់ពេជ្រ និងប៉ោងៗ នៅផ្នែកខាងចុង។
៤. តារានិករដែលកើតក្នុងធាតុភ្លើង: Aries, Leo Sagittarius.
កូនក្រមុំតារានិករធាតុភ្លើងរបស់យើង ត្រូវបានសម្គាល់ថាជាមនុស្សដែលរស់និយមជាមួយនឹង ការរស់នៅក្នុងពេលបច្ចុប្បន្ននេះណាស់។ ពួកគេជាមនុស្សដែលមានមន្តស្នេហ៍ដ៏គួរឲ្យទាក់ទាញ និងស្វាហាប់ពោរពេញទៅដោយ ការចេះគិតនៅក្នុងជីវិត និងស្នេហា។ ចំពោះម៉ូតសម្លៀកបំពាក់កូនក្រមុំ ឬម៉ូតសម្លៀកបំពាក់ផ្សេងៗ តារានិករធាតុភ្លើងនេះ មានទំនោរទៅរកអ្វីដែលផាសុខភាព និងអ្វីដែលធ្វើឲ្យស្រួលខ្លួន។ ជាធម្មតានាងនឹងជ្រើសរើសរ៉ូបមួយ ដែលអនុញ្ញាតឱ្យនាងទាត់កែងជើងរបស់នាងហើយរាំ នៅពេលយប់ដោយងាយស្រួល។ នៅក្នុងពិធីមង្គលការរបស់នាង នាងនឹងធ្វើឲ្យថ្ងៃនោះក្លាយជាថ្ងៃដ៏អស្ចារ្យ និងមានតម្លៃបំផុត នៅក្នុងជីវិតរបស់នាង។
ប្រភព: kleinfeldbridal