កូរ៉េខាងត្បូង ៖ ថ្មីៗនេះ បើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់វេទិកា បានឲ្យដឹងថាក្រុមចម្រៀងនារីលំដាប់ពិភពលោក BLACKPINKទទួលបានកំណត់ត្រាដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតតាមរយៈបទចម្រៀង"You Never Know" របស់ក្រុមដែលជាបទ B-sidetrack បច្ចុប្បន្នមានអ្នកចូលស្ដាប់លើសពី១០០ លានស្ទ្រីមជាផ្លូវការ នៅលើគេហទំព័រស្ទ្រីមតន្ត្រីដ៏ធំបំផុតរបស់ពិភពលោកគឺ Spotify។
B-side track មួយបទនេះត្រូវបានចេញផ្សាយចុងក្រោយ នៅថ្ងៃទី២ខែ តុលា ឆ្នាំ ២០២០ ដែលមានន័យថា វាចំណាយពេលត្រឹមតែ ១ឆ្នាំ និង ៦ខែប៉ុណ្ណោះ ដើម្បីឈានដល់ការសម្រេចបាននូវកំណត់ត្រាសំខាន់ហើយនេះជាបទទី២១ របស់ BLACKPINK ក្លាយជាក្រុមនារីក្នុងប្រវត្តិសាស្ត្រដែលមានសមិទ្ធផលច្រើនបំផុត។
លើសពីនេះ "YouNever Know" ដែលលេចចេញជាបទទី៨ និងបទចុងក្រោយពីអាល់ប៊ុមពេញដំបូងរបស់ក្រុម'THE ALBUM' ចូលរួមជាមួយបទចម្រៀងចំនួន៧ផ្សេងទៀតពីអាល់ប៊ុមរបស់ពួកគេ ដើម្បីឈានដល់ចំនួន ១០០ លានស្ទ្រីម ជាមួយនេះ 'THE ALBUM' បានក្លាយជាអាល់ប៊ុមដំបូងដែលមិនធ្លាប់មាន ដោយក្រុមចម្រៀងនារីKpop និងក្រុមនារីទូទៅដែលមានបទទាំងអស់របស់ខ្លួនបង្ហាញមុខលើពីព្រឹត្តិការណ៍ដ៏សំខាន់ នៅក្នុងប្រវត្តិសាស្រ្តរបស់Spotify៕
សូមអបអរសាទរ BLACKPINK!
ប្រភព ៖ Allkpop