យល់ដឹង៖ គំនិតនៃអាពាហ៍ពិពាហ៍ គឺជាអ្វីមួយដែលយើងទាំងអស់គ្នាតែងតែទន្ទឹងរង់ចាំ តាំងពីវ័យក្មេង។ វាជាអ្វីដែលយើងត្រូវគិតឲ្យបានច្បាស់លាស់ ព្រោះវាជាអនាគតរបស់យើងម្នាក់ៗ។ យើងត្រូវបានបង្រៀនតាំងពីតូច ដោយក្រុមគ្រួសារ សង្គម និងសូម្បីតែជោគជតារាសីរបស់យើងថា អាពាហ៍ពិពាហ៍គឺជាជោគវាសនាដ៏សំខាន់មួយនៅក្នុងរបស់យើង។
តារានិករទាំងនេះ គួរតែរៀនសូត្រឲ្យបានច្បាស់សិន ពីទំនាក់ទំនង មុននឹងក្លាយជាស្វាមី ៖
១. Aries ♈️
Aries ត្រូវបានគេស្គាល់ដោយសារ ភាពឯករាជ្យរបស់ពួកគេ។ ពួកគេឆាប់ធ្វើការសម្រេចចិត្ត ចួនកាលលឿនពេក ដែលពួកគេមិនថ្លឹងថ្លែង ឲ្យបានគ្រប់គ្រាន់នូវគុណសម្បត្តិ និងគុណវិបត្តិទាំងអស់ ហើយរីករាយក្នុងការដឹកនាំ។ ជាអកុសល ឯករាជ្យភាពនោះមានន័យថា បុរស Aries មួយចំនួនមានការពិបាក ក្នុងការលះបង់ការគ្រប់គ្រងខ្លះ ដល់ដៃគូរបស់ពួកគេ។ មិនមែនថាពួកគេចង់ប្រាប់ដៃគូរបស់ពួកគេ ពីអ្វីដែលត្រូវធ្វើនោះទេ។ ពួកគេនឹងទិញរថយន្ត ឬចេញដំណើរកម្សាន្តដោយឯកឯង ដោយមិនបានប្រាប់ឲ្យអ្នកដឹង។ ពួកគេត្រូវតែស៊ាំនឹងភាពជាដៃគូ និងពិចារណាពីអ្វីដែលអ្នកដទៃត្រូវការ មុនពេលពួកគេក្លាយជាស្វាមីគេ។
២. Virgo ♍️
ប្រសិនបើអ្នកបានជួបបុរស Virgo អ្នកនឹងសម្គាល់ឃើញថា គាត់នឹងគ្រប់គ្រងលើទំនាក់ទំនង។ គាត់នឹងគិតថា គំនិតរបស់គាត់ទាំងអស់ គឺត្រឹមត្រូវដោយមិនគិតពីគំនិតរបស់អ្នក លើបញ្ហានោះទេ។ Virgo មិនសូវមានភាពជាស្វាមីនោះទេ រហូតដល់ពួកគេបានរៀនទទួលយកថា ប្ដីប្រពន្ធរបស់ពួកគេគឺឆ្លាតគ្រប់គ្រាន់ ដើម្បីក្លាយជាផ្នែកមួយនៃដំណើរការ នៃការសម្រេចចិត្ត។
៣. Aquarius ♒️
បុរស Aquarius មិនសូវពូកែចែករំលែក អារម្មណ៍របស់ពួកគេទេ។ វាមិនមែនថា ពួកគេលាក់អារម្មណ៍ខ្លាំងពកទេ ពួកគេគ្រាន់តែមិនមានអារម្មណ៍អ្វីខ្លាំង ចំពោះអ្វីមួយ។ បញ្ហាកើតឡើងនៅពេលដែលពួកគេ មិនគិតពីអារម្មណ៍ដៃគូរបស់ពួកគេ។ បុរស Aquarius មិនទាន់ពេញវ័យនឹងសន្មតថា មនុស្សគ្រប់គ្នាមានអារម្មណ៍ ដូចដែលពួកគេមាន ដូច្នេះហើយនឹងមិនគិតថា ប្តីឬប្រពន្ធរបស់ពួកគេកំពុងឈឺចាប់ ឬត្រូវការការលើកទឹកចិត្តនោះទេ។ ប៉ុន្តែនៅពេលដែលបុរស Aquarius រៀនពីរបៀបដើម្បីសម្រុះសម្រួលដៃគូរបស់ពួកគេ ទីបំផុតពួកគេគឺជាស្វាមី ដែលសក្តិសមសម្រាប់ទំនាក់ទំនងដ៏យូរអង្វែង និងសប្បាយរីករាយបំផុត។
ប្រភព: thoughtcatalog