ហេតុផលទាំងនេះបង្ហាញថាស្ទាយ៍របស់ V ជះឥទ្ធិពលដល់មនុស្សជុំវិញពិភពលោក! - TrueID

ហេតុផលទាំងនេះបង្ហាញថាស្ទាយ៍របស់ V ជះឥទ្ធិពលដល់មនុស្សជុំវិញពិភពលោក!

August 15, 2022

កូរ៉េខាងត្បូង ៖ ឥទ្ធិពលរបស់ Kim Taehyung ដែលហ្វេនៗស្គាល់ជា V ក្រុម BTS មិនត្រឹមតែត្រូវបានកំណត់ចំពោះតន្ត្រីនិងការសម្តែងរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែស្ទីលម៉ូដសម្លៀកបំពាក់ឬស្ទីលផ្សេងទៀតរបស់ក៏មានឥទ្ធិពលមិនធម្មតាផងដែរ។

ជាមួយគ្នានេះដែរ តាមការពណ៌នាដោយ Vogue ថា V គឺជាម្ចាស់តំណែង Fashionដ៏ធំបំផុតរបស់ BTSព្រោះជាហូរហែការជ្រើសរើសសម្លៀកបំពាក់ជាច្រើនរបស់លោក តែងតែបានទទួលការចាប់អារម្មណ៍គ្រប់ទិសទី។

V 

ជាក់ស្ដែងថ្មីៗនេះតារាចម្រៀងឥណ្ឌូណេស៊ីIsyana Sarasvati បានបង្ហោះរូបរបស់នាងជាមួយនឹងសម្លៀកបំពាក់ដែលស្រដៀងនឹងសម្លៀកបំពាក់ដែលVបានពាក់នៅក្នុងកម្មវិធី CELINEសម្រាប់ Paris FashionWeek អំឡុងពេលបង្ហាញខ្លួនជា Judge ក្រមក្នុងកម្មវិធី'THE VOICE ALL STARS'

Isyana Sarasvati និង V

ទន្ទឹមនឹងនោះដែរក្នុងនាមជា Big Fan របស់ V ស្រាប់ Haruto សមាជិកក្រុម TREASUREក៏ត្រូវបានគេឃើញស្លៀកស្ទីលស្រដៀងគ្នាទៅនឹងរូបរាងធម្មតាដ៏ពេញនិយមមួយខណៈ Taehyung ត្រូវបានគេឃើញស្ទីលអាវCELINE ពណ៌ស និងខោពណ៌ត្នោតផងដែរ។

V

V ត្រូវបានគេស្គាល់ថាជាRole Model ដ៏ពេញនិយមសម្រាប់តារាជំនាន់ទី៤ វាមិនមែនជាលើកទីមួយទេដែលការប្រៀបធៀបរវាងស្ទីលរបស់Taehyung និងតារាប្រុសវ័យក្មេងផ្សេងទៀត។

V និងតារាប្រុសជំនាន់ទី៤
V និងតារាប្រុសជំនាន់ទី៤

ក្នុងនោះ K-media ក៏​បាន​សរសើរ​ការ​ជ្រើស​រើស​ម៉ូដ​របស់ Taehyung ផង​ដែរ ហើយត្រូវបានគេលើកឡើងជាមួយនឹងតារាសម្តែងអាមេរិកBrad Pitt និងតារាសម្តែងកូរ៉េPark Bogum សម្រាប់ការបំបែកព្រំដែនរវាងFashionមិនប្រកាន់ភេទជាមួយនឹងជម្រើសរបស់លោកក្នុងការពាក់ស្បែកជើងកែងខ្ពស់។

សេចក្ដីចុះផ្សាយរបស់ K-media 

នៅក្នុងអត្ថបទមួយទៀត Taehyung ត្រូវបានរំលេចជាមួយតារាសម្តែងជនជាតិអាមេរិកAnthony Hopkins សម្រាប់ការនាំយកអាវហាវ៉ៃត្រឡប់មកវិញហើយក្លាយជាម៉ូដទាន់សម័យទៀតផង៕

សេចក្ដីចុះផ្សាយរបស់ K-media 

ប្រភព ៖ Allkpop

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...