កម្សាន្ត៖ តាមរយៈ រូបភាពដែលមានសន្លឹកបៀរដូចខាងក្រោមនេះ សូមអ្នកជ្រើសរើសសន្លឹកបៀរមួយដែលអ្នកចូលចិត្ត រួចហើយចាំទៅអ៊ុតសន្លឹកបៀរមួយនោះ ដើម្បីទស្សន៍ទាយហោរាសាស្ត្រជីវិតរបស់អ្នក សម្រាប់ខែកញ្ញានេះ ថាតើខែកញ្ញានេះ អ្នកបានជួបរឿងល្អ ឬរឿងអាក្រក់អ្វីខ្លះ?
ប៉ុន្តែគួរបន្ថែមផងដែរថា មុនពេលមើល សូមជ្រើសរើសបៀរមួយសន្លឹកដោយប្រុងប្រយ័ត្ន សូមសម្រួលចិត្តឲ្យស្ងប់ និងផ្តោតអារម្មណ៍ ហើយចាំជ្រើសរើសសន្លឹកបៀរដែលអ្នកចូលចិត្ត ដើម្បីទស្សន៍ទាយ។ ប៉ុន្តែសូមបញ្ជាក់ផងដែរថា នេះគ្រាន់តែជាជំនឿតាមបុគ្គលប៉ុណ្ណោះ សូមមើលដោយការពិចារណាផ្ទាល់ខ្លួន៕
១.បើសិនអ្នករើសយកសន្លឹកបៀរទី ១
ចំពោះការងារ៖ ត្រៀមខ្លួនជួបឧបសគ្គអ្វីម្យ៉ាង ឬត្រូវដោះស្រាយបញ្ហាខ្លះៗ រហូតដល់អ្នកត្រូវប្តូរទៅធ្វើការងារផ្សេងទៀតដែលអ្នកមិនពេញចិត្ត។
ចំពោះហិរញ្ញវត្ថុ៖ មានការសម្រេចចិត្តក្នុងការទិញរបស់ថ្មី ឬធ្វើការទិញដូរទ្រព្យយ៉ាងសកម្ម និង បានស្គាល់មនុស្សជាច្រើនដែលបានមកជួយឧបត្ថម្ភ។
រឿងស្នេហា៖ មនុស្សដែលកំពុងទាក់ទងអាចកំពុងមានអារម្មណ៍ល្អៗជាមួយគ្នា។ ប៉ុន្តែយូរៗទៅ អាចឆ្ងាយដូចជាមិត្តទៅវិញ។
ដំណោះស្រាយ៖ បើមានរឿងអាក្រក់កើតឡើង ត្រូវអត់ធ្មត់មួយរយៈសិន។ ឱកាសដ៏អស្ចារ្យនឹងមកដល់ក្នុងពេលឆាប់ៗនេះ។
២.បើសិនអ្នករើសយកសន្លឹកបៀរទី ២
ចំពោះការងារ៖ ផ្លូវទៅកាន់ភាពជោគជ័យគឺនៅខាងមុខហើយ។ សូមបន្តព្យាយាមទៀត មិនយូរច្បាស់ជាបានផល។
ចំពោះហិរញ្ញវត្ថុ៖ មានឱកាសខាតបង់ប្រាក់ច្រើនដោយមិនដឹងមុខ មិនដឹងក្រោយ។ វាអាចជាគ្រោះថ្នាក់ ឬត្រូវការលុយដើម្បីដោះស្រាយបញ្ហាខ្លះ។
រឿងស្នេហា៖ គូស្នេហ៍ដែលរៀបការរួចអាចនឹងមានបញ្ហាចូលមកហើយធ្វើឲ្យពួកគេព្រួយខ្លះដែរ។ បើសម្រាប់អ្នកនៅលីវវិញ ក្នុងអំឡុងពេលនេះត្រូវតែខំបន្តិច ទើបមានគូនឹងគេ។
ដំណោះស្រាយ៖ គិតអំពីអ្វីដែលត្រូវធ្វើក្នុងអំឡុងពេលនេះ អ្នកត្រូវតែប្រុងប្រយ័ត្នជានិច្ច។ ប្រសិនបើអ្នកធ្វើដោយប្រញាប់ពេក បញ្ហាអាចកើតឡើង។
៣.បើសិនអ្នករើសយកសន្លឹកបៀរទី ៣
ចំពោះការងារ៖ ចូរប្រយ័ត្ននឹងបញ្ហាខាងក្រៅ ដែលនឹងរំខានដល់ការងាររបស់អ្នក។ ប្រសិនបើអ្នកចង់បានអ្វីមួយ អ្នកអាចបន្តទៅមុខបាន មុនពេលអ្វីៗកាន់តែយ៉ាប់។
ចំពោះហិរញ្ញវត្ថុ៖ ជាឱកាសល្អសម្រាប់ការវិនិយោគលើអ្វីមួយ ដើម្បីពង្រីកលុយក្នុងហោប៉ៅរបស់អ្នកបាន នៅក្នុងទិសដៅកើនឡើងល្អបំផុត។
រឿងស្នេហា៖ ធុញទ្រាន់នឹងស្នេហាចាស់ ដែលធ្វើឲ្យចង់រកស្នេហាថ្មី ដែលមានទំនាក់ទំនងកាន់តែស៊ីជម្រៅ។ សូមប្រយ័ត្ននឹងការឈ្លោះប្រកែកគ្នាផងដែរ។
ដំណោះស្រាយ៖ មានតែមនុស្សដែលមានចិត្តរឹងប៉ឹងប៉ុណ្ណោះ ដែលអាចជំនះរាល់បញ្ហាបាន។ ដូច្នេះកុំចុះចាញ់ហើយតស៊ូបន្តទៀត ទោះជាមានឧបសគ្គច្រើនក៏ដោយ។
ប្រភព៖ sanook