Stylist មកទម្លាយមូលហេតុដែលតារាៗ កាត់សក់ខ្លី! - TrueID

Stylist មកទម្លាយមូលហេតុដែលតារាៗ កាត់សក់ខ្លី!

August 4, 2022

កួរ៉េខាងត្បូង ៖ Taeyeonត្រូវ​បាន​ប្រទះ​ឃើញ​សក់​ខ្លី​ពេល​ក្រុម Girls' Generation មកថត​ថ្មីរបស់កម្មវិធី "Knowing Bros" ក្នុងនោះនាងបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងការផ្លាស់ប្តូររបស់នាង ជាមួយនឹងការកាត់សក់ខ្លី។

Taeyeon 
Taeyeon 

ហ្វេនៗពិតជាស៊ាំភ្នែកនឹងឃើញ Taeyeon ជាមួយស្ទីលសក់វែងស្រឡូន ជាមួយនឹងពណ៌ផ្សេងៗគ្នាជាច្រើនឆ្នាំមកនេះដូច្នេះហើយម៉ូដសក់បច្ចុប្បន្នរបស់នាងបានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សភ្លាមៗ។ គួរបញ្ជាក់ផងដែរថាវាមានរយៈពេល ៦ឆ្នាំហើយចាប់តាំងពីនាងកាត់សក់ខ្លីចុងក្រោយនេះ ដូច្នេះអ្នកគាំទ្រមិនអាចឈប់បានដែលត្រូវមកនិយាយបានអំពីរឿងនេះ។

Taeyeon 
Taeyeon 

ជាមួយគ្នានេះដែរ Stylist របស់ Taeyeon ផ្ទាល់ទើបតែបានបង្ហាញ​ពី​មូល​ហេតុ​ដែល​នាង​កាត់​សក់Idol ឲ្យ​ខ្លីខណៈបានបញ្ជាក់ថាសក់ត្រូវបានកាត់មុនពេលថតកម្មវិធី "Knowing Bros"

សក់របស់ Taeyeonខូច ដូច្នេះខ្ញុំបានកាត់សក់របស់នាង។ ខ្ញុំគិតថាវាចេញមកស្អាតជាង ព្រោះវាមើលទៅល្អជាមួយឯកសណ្ឋានសិស្ស។ខ្ញុំក៏មានអារម្មណ៍ល្អដែរ ដែលសម្លៀកបំពាក់ដែលខ្ញុំបានជ្រើសរើសសម្រាប់នាង សាកសមនឹងនាង។

Taeyeon 
Taeyeon 

មានសេចក្តីរាយការណ៍មកថា សក់របស់ Taeyeon បានរងការខូចខាតដោយសារតែ Idol រូបនេះផ្លាស់ប្តូរពណ៌សក់ជាច្រើនដង ខណៈនាងបានផ្លាស់ប្តូរពណ៌សក់ផ្សេងៗដូចជាដូចជា ផ្កាឈូក ពណ៌ខៀវ ពណ៌ប្រផេះ ពណ៌ត្នោតជាដើម។

ថ្វីត្បិតតែស្ថានភាពបានធ្វើឲ្យ Taeyeon កាត់សក់ខ្លីក៏ដោយ ក៏អ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធើណែតស្រលាញ់ម៉ូតសក់ថ្មីរបស់នាងដែរខណៈនៅលើបណ្ដាញសង្គម ប្រិយមិត្តបាន​ចែករំលែកគំនិត និងសសើរមិនឈប់ឈរពី​សម្រស់​របស់​តារា​ស្រី​រូបនេះ​៕

Taeyeon 

ប្រភព ៖​ Kpopstarz

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...