ឡូយមែន! រូបកាលពីក្មេងរបស់ Jungkook បង្ហាញមុខយ៉ាងសង្ហាក្នុងសៀវភៅ Virgo Season Yearbook របស់ Beyoncé - TrueID

ឡូយមែន! រូបកាលពីក្មេងរបស់ Jungkook បង្ហាញមុខយ៉ាងសង្ហាក្នុងសៀវភៅ Virgo Season Yearbook របស់ Beyoncé

August 24, 2021

កូរ៉េខាងត្បូង ៖ ថ្មីៗនេះបណ្ដាអ្នកគាំទ្រកំពុងផ្ទុះការភ្ញាក់ផ្អើល លាយអារម្មណ៍រំភើបផងដែរ ក្រោយឃើញតារាចម្រៀងលំដាប់កំពូល​ប្រចាំ​សហរដ្ឋអាមេរិកBeyoncéបាន​បង្ហាញពីសៀវភៅប្រចាំឆ្នាំ Virgo Season Yearbook ដោយ​មាន​ដាក់​បញ្ចូល​រូប​កាល​ពីក្មេងរបស់ Jungkook សមាជិកក្រុម BTS ក្នុងសៀវភៅរបស់នាងទៀតផង។

Beyoncé
Beyoncé

ជាក់ស្ដែង នៅក្នុងសៀវភៅ Virgo Season Yearbook មិនមែន​មាន​តែរូបកាលពីក្មេងរបស់ Jungkook តែម្នាក់នោះទេប៉ុណ្ណោះទេប្រិយមិត្តក៏​ឃើញមាន​រូបកាលពី​ក្មេងរបស់បុគ្គលល្បី​ៗប្រចាំ​ពិភពលោក​ដូចជា JadaPinkett Smith និង Jennifer Hudson​។

Jungkook កាលពីក្មេង
Jungkook កាលពីក្មេង
Virgo Season Yearbook 
Virgo Season Yearbook 

​សៀវភៅ​ Virgo Season Yearbook របស់ ​Beyoncé ធ្វើឡើងក្នុង​បំណង​រៀបរាប់ពីអ្នក​ដែល​ជាម្ចាស់តារានិករVirgo ដែល​ជាមនុស្សឧស្សាហ៍ព្យាយាម មានគំនិតច្នៃប្រឌិត គួរឲ្យជឿជាក់អត់ធ្មត់ និងចិត្តល្អ ហើយចំពោះអ្វីដែលបានលើកឡើងទាំង​នេះ គឺសុទ្ធ​តែ​មាន​ក្នុង​ខ្លួនJungkook ទាំងអស់៕

Jungkook
Jungkook

ប្រភព ៖ Koreaboo

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...