យល់ដឹង៖ មនុស្សយើងតែងមានអត្តចរិតខុសៗគ្នា ហើយក៏មានថ្ងៃខ្លះល្អ និងថ្ងៃខ្លះមិនល្អ គឺវាមិនអាចទៀងរហូតទេ។
ថ្ងៃនេះយើងនឹងបង្ហាញអ្នកអំពី ពាក្យមួយចំនួនដែលតារានិករនីមួយៗ ត្រូវតែចងចាំជានិច្ច ខាងក្រោមនេះ ៖
១. Aries (មីនា ២១ - មេសា ១៩) «យឺត»
ក្នុងនាមជាតារានិករ ដែលតែងតែធ្វើអ្វីលឿនៗបំផុត នៅក្នុងរាសីចក្រ Aries ចាំបាច់ត្រូវរំលឹកខ្លួនឯងថា ការអត់ធ្មត់គឺជាគុណធម៌ដ៏ល្អបំផុត សម្រាប់ដំណើរទៅរកភាពជោគជ័យ។
២. Taurus (មេសា ២០ - ២០ ឧសភា) «ឲ្យ»
Taurus ត្រូវបានគេដឹងថា ជាអ្នកប្រទានពរដ៏អស្ចារ្យ ដែលពួកគេជារឿយៗអាចបញ្ចុះបញ្ចូល និងផ្ដល់ពាក្យល្អៗ ឲ្យទៅអ្នកដែលនៅជុំវិញពួកគេជានិច្ច។
៣. Gemini (២១ ឧសភា - មិថុនា ២០) «ស្ងាត់»
សន្តិភាព និងភាពស្ងប់ស្ងាត់ នឹងមិនកើតឡើងដោយធម្មជាតិទេ សម្រាប់កូនភ្លោះដែលស្ថិតក្នុងតារានិករនេះ ដូច្នេះវាជាអ្វីដែលពួកគេត្រូវអនុវត្ត និងទទួលយក។
៤. Cancer (២១ មិថុនា - ២២ កក្កដា) «បើក»
Cancer ការពារខ្លួនជានិច្ច នោះជារឿងអស្ចារ្យ ក្នុងការកសាងបន្ទាយ ដើម្បីការពារខ្លួនឯង ពីការឈ្លានពាន ប៉ុន្តែពួកគេក៏ត្រូវការបើកចិត្ត ឲ្យទូលាយម្តងម្កាល ដើម្បីទុកឲ្យមិត្តភក្តិស្គាល់អ្នកកាន់តែច្បាស់ និងមានទំនុកចិត្ត។
៥. Libra (២៣ ខែកញ្ញា - ២១ តុលា) «សម្រេចចិត្ត»
Libra អាចមើលឃើញចំណុចល្អ នៅគ្រប់ផ្នែកនៃទំនាស់នីមួយៗ ដែលពួកគេមាន ប៉ុន្តែពួកគេអាចឈានទៅមុខបាន លុះត្រាតែពួកគេធ្វើការសម្រេចចិត្ត ជ្រើសរើសឲ្យបានដិតដល់។
៦. Scorpio (២២ តុលា - ២១ វិច្ឆិកា) «ដោះលែង»
គ្មាននរណាម្នាក់ ប្រកាន់ខ្ជាប់នូវការចងគំនុំយូរជាង Scorpio នោះទេ ហើយពេលខ្លះ អ្នកត្រូវដោះលែងវាចេញពីខ្លួន ដើម្បីកុំឲ្យមានបន្ទុកជាងនេះ។
៧. Sagittarius (២២ វិច្ឆិកា - ២១ ធ្នូ) «ប៉ិនប្រសប់»
Sagittarius គឺឈ្លាសវៃ និងស្មោះត្រង់ ប៉ុន្តែពួកគេត្រូវតែផ្គូរផ្គង ការយល់ដឹងរបស់ពួកគេជាមួយនឹងភាពប៉ិនប្រសប់ ដើម្បីឲ្យមានប្រសិទ្ធភាពពិតប្រាកដ នៅក្នុងទំនាក់ទំនងទាំងអស់។
៨. Capricorn (២២ ធ្នូ - ១៩ មករា) «លេង»
រាល់ការងារ និងការលេងសើចទាំងអស់ សុទ្ធតែជាយុទ្ធសាស្រ្តអាជីវកម្ម ប្រកបដោយនិរន្តរភាព ដូច្នេះសូមកុំសូវយកអ្វីដែល Serious មកដាក់នឹងខ្លួនពេក ជ្រើសរើសអ្វីដែលធ្វើឲ្យខ្លួនសប្បាយៗខ្លះក៏ល្អ។
៩. Aquarius (២០ មករា - ១៨ កុម្ភៈ) «បន្ទាបខ្លួន»
ខណៈពេលដែល Aquarius មានភាពអស្ចារ្យមិនគួរឲ្យជឿ វាអាចភ្ជាប់មកជាមួយនឹងការបន្ទាបខ្លួន មកសម្របជាមួយនឹងអ្នកនៅជុំវិញខ្លួន និងបើកចិត្តឲ្យទូលាយ។
១០. Pisces (១៩ កុម្ភៈ - ២០ មីនា) «រឹងមាំ»
Pisces ចេះយល់ចិត្ត អាចទទួលយកអាទិភាពរបស់អ្នកដែលនៅជុំវិញពួកគេបានយ៉ាងងាយស្រួល ហើយត្រូវចងចាំថា ប្រកាន់ខ្ជាប់នូវអ្វីដែលពិតជាសំខាន់ និងរឹងមាំ សម្រាប់ខ្លួនឯងជាពិសេស។
១១. Leo (២៣ កក្កដា - ២២ សីហា) «ខ្លួនឯង»
អ្នកត្រូវស្រលាញ់ខ្លួនឯង មុននឹងស្រលាញ់អ្នកដទៃ ហើយតារានិកររបស់អ្នក គឺរឹងមាំណាស់ ជាពិសេសនៅពេលចាប់ផ្ដើមដំបូង។ ព្យាយាមគិត ពីមនុស្សដែលកំពុងតែនៅក្បែរឲ្យបានច្រើន។
១២. Virgo (២៣ សីហា - ២២ កញ្ញា) «សម្រប»
Virgo គឺជាតារានិករដែលមានភាពល្អឥតខ្ចោះ ដូច្នេះអាចពិបាកបន្តិច សម្រាប់ពួកគេក្នុងការអត់ធ្មត់ ចំពោះភាពច្របូកច្របល់ក្នុងជីវិត។
ប៉ុន្តែនេះហើយ ដែលហៅថាជីវិត។
រៀនទទួលយកអ្វីៗពីធម្មជាតិរបស់អ្នក ហើយព្យាយាមសម្របជាមួយវា។
ប្រភព: thoughtcatalog