បញ្ជីចម្រៀងដ៏ពីរោះៗបំផុតដែលនិពន្ធដោយ Chen ល្បីងារជា King of Vocals! - TrueID

បញ្ជីចម្រៀងដ៏ពីរោះៗបំផុតដែលនិពន្ធដោយ Chen ល្បីងារជា King of Vocals!

April 26, 2022

កូរ៉េខាងត្បូង៖ ពិតណាស់ Chen សមាជិកក្រុម EXO ត្រូវបានគេស្គាល់ជាKing of Vocals និង King of OST ដ៏ពេញនិយមបំផុតជាមួយសម្លេងច្រៀងដ៏ស្រទន់របស់លោកប៉ុន្តែជំនាញនិពន្ធបទចម្រៀងរបស់លោកវិញគឺកាន់តែគួរឲ្យទាក់ទាញ ក្នុងនោះសូមណែនាំ​ចម្រៀង​ដ៏​ពីរោះៗ ស្រស់​ស្អាត​មួយ​ចំនួន​ដែល​លោក​បាន​សរសេរ។

Chen 
Chen 

១. បទ “Lights Out”

ខណៈពេលដែលកំណែស្ទូឌីយោមានChen,Suho, Baekhyun និង D.O នៅលើបទភ្លេង បទចម្រៀង“Lights Out” បានផ្លាស់ប្តូរទៅជាឆាកទោលបែបវេទមន្តកំឡុងការប្រគុំតន្ត្រីទេសចរណ៍លើកទីប្រាំរបស់ក្រុម«EXO Planet #5 – EXplOration»

បទ “Lights Out”

២. បទ “Promise”

“Promise” ជា​បទ​មនោសញ្ចេតនា​ដែល​ធ្វើ​ឲ្យ EXO-Ls ស្រក់​ទឹក​ភ្នែកខណៈដែល Chen បាន​រួម​និពន្ធ​ទំនុក​ច្រៀង​រួម​ជាមួយ Chanyeolនិង Lay

បទ “Promise”

៣. បទ “Flower”

Chen បានសហការនិពន្ធបទចម្រៀង“Flower” នេះនៅលើអាល់ប៊ុមទោលដំបូងរបស់លោក ហើយបទភ្លេងនេះផ្តល់នូវក្តីសង្ឃឹមនៃនិទាឃរដូវបន្ទាប់ពីស៊ូទ្រាំនឹងការលំបាក។

បទ “Flower”

៤. បទ “My Dear”

Chen បានសហការនិពន្ធបទចម្រៀង“My Dear” នេះនៅលើអាល់ប៊ុមទោលទីពីររបស់លោក ហើយអត្ថបទចម្រៀងបង្ហាញពីសារនៃការចងចាំដ៏គួរឲ្យស្រលាញ់ស្នេហាដ៏ស្រស់ស្អាតដែលបានបន្សល់ទុក។

បទ “My Dear”

៥. បទ “She’sDreaming”

នៅក្នុង VLIVE ជាមួយ EXO-CBX, Chen បានពន្យល់ពីរឿងរ៉ាវដែលនៅពីក្រោយអត្ថបទចម្រៀងដ៏ស្រស់ស្អាតនិងសោកសៅទាំងនេះ។

បទ “She’s Dreaming”

ប្រភព ៖ Koreaboo

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...