អ្នកគាំទ្រនៅចិនប្រកាសគម្រោងដាក់រូប Jimin ពេញយន្តហោះដើម្បីអបអរថ្ងៃកំណើត! - TrueID

អ្នកគាំទ្រនៅចិនប្រកាសគម្រោងដាក់រូប Jimin ពេញយន្តហោះដើម្បីអបអរថ្ងៃកំណើត!

September 3, 2021

កូរ៉េខាងត្បូង ៖ ជាហូរហែ ARMY ដែលជាក្រុមអ្នកគាំទ្ររបស់ BTS ត្រូវបានគេដឹងថាផ្តល់អំណោយដ៏ថ្លៃថ្លាដល់សមាជិកក្រុមដែលជា Idols ជាទីស្រលាញ់របស់ពួកគេ ដោយថ្មីៗនេះ អ្នកគាំទ្រមកពីប្រទេសចិនបានប្រកាសគម្រោងថ្មីសម្រាប់ Jimin ធ្វើឲ្យមានការភ្ញាក់ និងមិននឹកស្មានមិនដល់ពេញបណ្ដាញសង្គមតែម្ដង។

Jimin
Jimin

ជាក់ស្ដែង សម្រាប់ឆ្នាំនេះ ក្រុមអ្នកគាំទ្រនៅចិនដែលមានឈ្មោះថាJiminBar បានសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ Jeju Air ដើម្បីកែសម្រួលយន្តហោះដើម្បីបង្ហាញមុខរបស់ Jiminនៅផ្នែកខាងក្រៅ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែ កញ្ញា ដល់ថ្ងៃទី ៣០ ខែ វិច្ឆិកាដើម្បីបង្ហាញការចូលរួមអបអរថ្ងៃកំណើតរបស់សមាជិកក្រុម BTS រូបនេះ។

គម្រោងរបស់ហ្វេន

គួរបញ្ជាក់ផងដែរថា Jimin នឹងប្រារព្ធខួបកំណើតគម្រប់អាយុ២៦ ឆ្នាំរបស់លោកនៅថ្ងៃទី១៣ ខែ​ តុលា ខាងមុខនេះ ហើយដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃកំណើតរបស់Idol រូបនេះ អ្នកគាំទ្ររបស់ Jimin នៅក្នុងប្រទេសចិនបានរៀបចំយន្តហោះពិសេសនេះរយៈពេលមួយខែមុនដើម្បីឲ្យអ្នកគាំទ្រដទៃទៀតអាចរីករាយ ជាមួយជើងយន្តហោះតាមតម្រូវការ៕

 Jimin 
 Jimin 

ប្រភព ៖ Allkpop

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...