កន្លែង Date ដ៏សែនរ៉ូមែនទិក ដែលអ្នកមិនគួររំលង ពេលទៅលេងសេអ៊ូល! - TrueID

កន្លែង Date ដ៏សែនរ៉ូមែនទិក ដែលអ្នកមិនគួររំលង ពេលទៅលេងសេអ៊ូល!

June 1, 2022

កម្សាន្ត៖ ប្រទេសកូរ៉េខាងត្បូងមានអ្វីៗជាច្រើនដែលទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទីទូទាំងពិភពលោកតាមរយៈភាពល្បីល្បាញរបស់ឧស្សាហកម្ម Kpop ភាពយន្ត រឿងភាគ K-Dramaនិងប្រពៃណីទំនៀមទម្លាប់ វប្បធម៌ចំណាស់ រួមកន្លែងកម្សន្តពេញនិយមរាប់មិនអស់ផងដែរ។

ជាមួយគ្នានេះសម្រាប់អ្នកដំណើរដែលចង់ទទួលបានបទពិសោធន៍កាន់តែមានន័យសម្រាប់អនុស្សាវរីយ៍ដ៏ល្អ ដើម្បី​រៀបចំ​ការ​ណាត់​ជួប​ដ៏​ល្អ​ឥត​ខ្ចោះឬប្រហែលជាអ្នកគ្រាន់តែអផ្សុក​ហើយអ្នកចង់ចំណាយពេលខ្លះជាមួយដៃគូរបស់អ្នក ដូច្នេះបើមកលេងនៅទីក្រុងសេអ៊ូលសូម​ណែនាំកន្លែង Date ដ៏សែនរ៉ូមែនទិក ដែលអ្នកមិនគួររំលងទាំង៤ ដូចខាងក្រោម ៖

១. Yeouido Park(Han River)

ចង់​សម្រាក​លំហែកាយ​ពេល​ដើរលេង​ខាងក្រៅ​មែនទេ? Yeouido Park ឬជាឧទ្យានណាមួយនៅជិតទន្លេ Han River គឺជាកន្លែងដ៏ល្អសម្រាប់ពិសាអាហារ និងសម្រាកលំហែកាយ។នៅទីនេះអ្នកអាចគយគន់បរិយាកាសបរិសុទ្ធពោរពេញដោយសន្តិភាព និងទិដ្ឋភាពដ៏ស្រស់ស្អាតនៃទន្លេកណ្ដាលក្រុងសេអ៊ូល។

ស្ថានីយ៍រថភ្លើង និងច្រកចេញដែលនៅជិតបំផុត៖ស្ថានីយ៍ Yeouinaru Station, Exit 3/4

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

២. GyeongbokgungPalace

ដើម្បីស្វែងយល់ និងរំលឹកអតីតកាលហើយចង់នាំដៃគូរបស់អ្នក ឬមិត្តភក្តិជិតស្និទ្ធរបស់អ្នក  មកជួលឈុតប្រពៃណី Hanboks និងស្ដាប់រឿងភាគប្រវត្តិសាស្ត្រកូរ៉េដែលអ្នកចូលចិត្តឡើងវិញនៅក្នុងGyeongbokgung Palace ដែលចាំព្រះបរមរាជវាំងពោរពេញទៅដោយកន្លែងរូបភាព និងកន្លែងសម្រាប់ដើរកម្សាន្ត។

ស្ថានីយ៍រថភ្លើងក្រោមដី និងច្រកចេញដែលនៅជិតបំផុត៖ស្ថានីយ៍ Gyeongbokgung Station, Exit 4

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

៣. Hongdae

Hongdaeជាកន្លែងដ៏ល្អសម្រាប់ធ្វើអ្វីគ្រប់យ៉ាង ដែលអ្នកអាចដើរទិញទំនិញតាមដងផ្លូវដ៏ច្រើនកុះករសាកសមសម្រាប់ការដើរកម្សាន្តឬអាចចូលហាងកាហ្វេនលេងជាមួយឆ្មា ឬឆ្កែនៅម្ដុំៗនោះក៏បានអាស្រ័យលើចំណូលចិត្តរបស់អ្នក។

រូបតំណាង
រូបតំណាង

អាស័យដ្ឋាន៖ 21 Wausan-ro 27-gil,Seoul

ស្ថានីយ៍រថភ្លើងក្រោមដីដែលនៅជិតបំផុត៖ ស្ថានីយ៍ HonggikUniversity

រូបតំណាង
រូបតំណាង

៤. N. Seoul Tower

ប្រសិនបើអ្នក ឬដៃគូរបស់អ្នកមានការកោតសរសើរយ៉ាងខ្លាំងចំពោះការទស្សនាអ្នកនឹងចូលចិត្តអគារ Namsan Tower(N. Seoul Tower) សូមឡើងទៅលើភ្នំទស្សនាទេសភាពល្អដូចគំនូរ រួមទាំងទិដ្ឋភាពដ៏ទាក់ទាញនាទីក្រុងសេអ៊ូលទាំងមូល៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

ប្រភព ៖ Gstarlive

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...