កូរ៉េខាងត្បូង៖ ថ្មីៗនេះ វីដេអូរបស់ BTS ធ្វើបទសម្ភាសន៍សម្រាប់រដូវកាលស្វាគមន៍ឆ្នាំ ២០២២ ត្រូវបានចេញផ្សាយ ហើយខណៈពេលដែលនិយាយពីប្រធានបទនានា សមាជិកក៏បានចែករំលែកបញ្ជីឈ្មោះតារាល្បីៗដែលជា Role Models/Idols សម្រាប់ពួកគេរៀងៗខ្លួន ហើយក្នុងនោះ Jin ក៏បាននិយាយពីមិត្តជិតស្និទ្ធដែលហ្វេនស្គាល់ជាRole Model របស់លោក នោះគឺតារាសម្ដែង Kim Nam Gil។
Jin បានដាក់ឈ្មោះតារាសម្ដែង Kim Nam Gil ជាRole Model របស់ខ្លួន ដោយបានចែករំលែករឿងមួយអំពីការជួបគ្នាពេលអំឡុងពេលនៅក្នុងបន្ទប់សម្រាកដែលរឿងនោះហ្វេនៗប្រហែលជាដឹងច្បាស់ចំពោះសកម្មភាពរបស់ពួកគេ ដូចជានៅក្នុងកម្មវិធី GoldenDisk Awards 2021 កន្លងទៅនេះ។
ជាមួយនឹងទំនាក់ទំនងមិត្តភាពដ៏ស្និទ្ធស្នាលជាមួយតារាសម្តែងដ៏មានប្រជាប្រិយភាពKim Nam Gil រូបនេះJin បានលើកឡើងថា ៖
Actor Kim Nam-Gil, who made Seokjin change his viewpoints and life:
— SeokjinPlace(LJ)𝒀𝒐𝒖𝒓𝒔🆂🆄🅿🅴🆁 🆃🆄🅽🅰 🎣 (@onlyonlyjin) December 11, 2021
🐹Among the actors I call ‘Hyungnim, there is Kim Nam-Gil. I met him at the restroom. I was very glad meeting him.
🐱He knew that you said about that and he said“Oh! You are Jin!”#SuperTuna https://t.co/tEPwAWFxM1
បន្ថែមលើនេះKim Nam Gilគឺជាតារាសម្តែង ជាផលិតករ អ្នកដឹកនាំរឿង តារាចម្រៀង និងបុគ្គលដ៏មានប្រជាប្រិយភាពរបស់កូរ៉េខាងត្បូង ដែលសម្រេចបានសមិទ្ធផលសំខាន់ៗជាហូរហែ លើសពីនេះ Jin បានហៅ Kim Nam Gilថា "hyung" ជំនួសឲ្យ "sunbaenim"ដោយសារតែពួកគេមានភាពស្និទ្ធស្នាល និងតែងជួបនិយាយគ្នាជារឿយៗផងដែរ៕
ប្រភព ៖ Allkpop