យល់ដឹង៖ ការមានទំនាក់ទំនងល្អ យល់ពីគ្នាទៅវិញទៅមក គឺអ្វីដែលសំខាន់បំផុត ក្នុងទំនាក់ទំនងមួយ។ ប្រសិនបើអ្នកធ្វើនូវទង្វើដូចខាងក្រោមនេះ ក្នុងទំនាក់ទំនង វាងាយណាស់ក្នុងការបែកបាក់ រវាងអ្នកទាំងពីរ។
តោះមកស្វែងយល់ទាំងអស់គ្នា ៖
១. Aries ♈️
គេនឹងឈប់ crush អ្នកនៅពេលដែលអ្នកព្យាយាមរុញគេចេញ ហើយមិនព្រមបើកចិត្តឲ្យគេ ទោះបីគេបានបើកចិត្តឲ្យអ្នកក៏ដោយ។
២. Taurus ♉️
ពួកគេនឹងឈប់ចាប់អារម្មណ៍លើអ្នក នៅពេលអ្នកមិនអើពើនឹងសាររបស់ពួកគេ ហើយធ្វើឲ្យពួកគេចាប់ផ្តើម សុំការយកចិត្តទុកដាក់របស់អ្នក ដូចជាពួកគេមិនសមនឹងទទួលបានអ្នក។
៣. Gemini ♊️
ពួកគេនឹងឈប់ crush អ្នកនៅពេលដឹងច្បាស់ថា អ្នកមានតម្លៃខុសៗគ្នា ឬចង់បានអ្វីៗផ្សេងពីអនាគតរបស់អ្នកព្រោះពួកគេកំពុងស្វែងរក ទំនាក់ទំនងដែលច្បាស់លាស់ មិនមែនបណ្តោះអាសន្នឡើយ។
៤. Cancer ♋️
ពួកគេនឹងឈប់ crush អ្នកនៅពេលអ្នក ឲ្យពួកគេជាអ្នកធ្វើកិច្ចការទាំងអស់ និងជាអ្នកចាប់ផ្តើមការសន្ទនាទាំងអស់ ដោយមិនដែលចាប់ផ្តើមដោយខ្លួនឯង ឬមិនបង្ហាញពួកគេថា អ្នកយកចិត្តទុកដាក់ផងដែរ។
៥. Leo ♌️
ពួកគេនឹងឈប់ crush អ្នក នៅពេលអ្នកបង្ហាញចំណាប់អារម្មណ៍ លើនរណាម្នាក់ផ្សេងនៅចំពោះមុខពួកគេ ឬ ចែចង់ជាមួយនរណាម្នាក់ នៅចំពោះមុខពួកគេ។
៦. Virgo ♍️
ពួកគេនឹងឈប់ crush អ្នកនៅពេលដែលអ្នកនិយាយដដែលៗ នៅក្នុងការសន្ទនា ហើយមិនដែលនិយាយច្រើនទេ ហើយអ្វីដែលកើតឡើង ព្រោះពួកគេចង់បានការសន្ទនា ដែលជំរុញអារម្មណ៍ជាងនេះ។
៧. Libra ♎️
ពួកគេនឹងឈប់ចាប់អារម្មណ៍អ្នក នៅពេលដែលពេលវេលាចេះតែកន្លងហួសទៅ តែអ្នកមិនបានធ្វើសកម្មភាពច្រើនទេ ព្រោះពួកគេនឹងសន្មតថា អ្នកពិតជាមិនចាប់អារម្មណ៍នឹងទំនាក់ទំនង។
៨. Scorpio ♏️
ពួកគេនឹងឈប់ crush អ្នកនៅពេលពួកគេចាប់បានអ្នក កុហកថា អ្នកធ្វើពុតជាពេញចិត្តពួកគេ ហើយមិនបានប្រាប់ការពិតតាំងពីដំបូង។
៩. Sagittarius ♐️
ពួកគេនឹងឈប់ចាប់អារម្មណ៍អ្នក នៅពេលអ្នកបង្វែររាល់ការសន្ទនាទៅជារឿងកខ្វក់ ដូចជាអ្នកយកចិត្តទុកដាក់លើរាងកាយរបស់ពួកគេ ច្រើនជាងអ្នកខ្វល់ពីចិត្ត និងបុគ្គលិកលក្ខណៈរបស់ពួកគេ។
១០. Capricorn ♑️
ពួកគេនឹងឈប់ចាប់អារម្មណ៍លើអ្នក នៅពេលអ្នកចាប់ផ្តើមបញ្ជូនសញ្ញាចម្រុះ និងធ្វើឲ្យពួកគេយល់ច្រលំថាតើអ្នកចាប់អារម្មណ៍លើអ្វីមួយពិតប្រាកដ ឬគ្រាន់តែលេងសើចជាមួយគ្នា។
១១. Aquarius ♒️
ពួកគេនឹងឈប់ចាប់អារម្មណ៍អ្នក នៅពេលអ្នកធ្វើឲ្យគេមានអារម្មណ៍ប្លែក ពីការចាប់អារម្មណ៍របស់ពួកគេហើយធ្វើដូចជាមិនសូវខ្វល់ខ្វាយពីចំណង់ចំណូលចិត្តរបស់ពួកគេ។
១២. Pisces ♓️
ពួកគេនឹងឈប់ crush អ្នក នៅពេលដែលអ្នកមានគំនិតអាត្មានិយមខ្លាំងពេក ហើយមិនដែលមានអ្វីនិយាយ អំពីអ្នកដទៃ ឬពិភពលោកទាំងមូល ក្រៅពីខ្លួនឯង។
ប្រភព: thoughtcatalog