បារាំង៖ នៅល្ងាចថ្ងៃទី ២៤ ខែមករា តារាចម្រៀង G-Dragon បានកាន់កាប់ចំណាប់អារម្មណ៍លើអ៊ីនធើណេត នៅពេលដែលលោកបានបង្ហាញខ្លួននៅក្នុងកម្មវិធី Chanel's Haute Couture។
ជាមួយគ្នានេះ G-Dragon បានបង្ហាញខ្លួននៅក្នុងកម្មវិធីរបស់ Chanel ជាមួយនឹងឈុតពណ៌ខ្មៅជាពណ៌ចម្បង។ បុរសម្នាក់នេះ លាយខោជើងវែងជាមួយនឹងអាវធំ មានលំនាំពណ៌ស ដែលខាងក្នុងមានអាវខ្មៅ.កបើក មើលទៅម៉ូតប្លែកមែនទែន។
ក្នុងនោះ នៅពេលបានឃើញវត្តមានរបស់តារាប្រុសរូបនេះហើយ មហាជនបានសរសើរព្រោងព្រាត ព្រោះរបៀបនៃការស្លៀកពាក់ ការបញ្ចេញទឹកមុខរបស់ G-Dragon បញ្ចេញនូវគុណភាពពិសេសមិនអាចមើលរំលងបាន។ ស្ទីលម៉ូតសម្លៀកបំពាក់ unisex ត្រូវបានបំពាក់ដោយបុរសរូបនេះ ពិតជាសម ថ្លៃថ្នូរ និងមានអំណាចតែម្ដង។
ក្រៅពីនេះ G-Dragon បានពាក់អាវធំពីម៉ាក Chanel's SS2023 collection លាយជាមួយនឹងស្បែកជើង "Kwondo 1 Panda" ដែលជាផលិតផលសហការរវាងម៉ាកយីហោផ្ទាល់ខ្លួនរបស់លោកគឺ Peaceminusone និង Nike។ ជាពិសេស G-Dragon ក៏បានប្រើប្រាស់នូវគ្រឿងតុបតែងសត្វតោលំដាប់ខ្ពស់នៅក្នុងការប្រមូល Chanel Haute Joaillerie 2018 ផងដែរ។
ប្រភព៖ kenh14