ឃើញអ្វីមុនគេក្នុងរូបនេះ? បង្ហាញពីអ្វីដែលអ្នកព្រួយបារម្ភ - TrueID

ឃើញអ្វីមុនគេក្នុងរូបនេះ? បង្ហាញពីអ្វីដែលអ្នកព្រួយបារម្ភ

October 14, 2022

កម្សាន្ត៖ អាចនិយាយបានថា ការភ័យខ្លាចខ្លះ យើងប្រហែលជាមិនអាចដឹងវាបានដោយខ្លួនឯងទេ ព្រោះវាប្រហែលជានៅក្នុងការគិត ឬស្មារតីរបស់យើង។

យ៉ាងណាមិញ ប្រសិន​បើ​​អ្នកចង់ដឹង​ថា មាន​អ្វី​ពិត​ប្រាកដ​ក្នុង​ចិត្ត​ដែលអ្នកកំពុង​ខ្លាច ឬបារម្ភនោះ សូមមកមើលរូបភាពទាញទម្លាប់នេះដូចលើកមុនៗនេះ។ ដោយគ្រាន់តែមើល រូបភាពខាងក្រោមនេះ ហើយចំណាំខ្លួនថា រឿងដំបូងគេដែលអ្នកបានមើលឃើញអ្វី? នោះវានឹងចង្អុលបង្ហាញពីអ្វីដែលអ្នកខ្លាច ឬព្រួយបារម្ភ។

រុបភាព
រុបភាព

១.ប្រសិនបើអ្នកមើលឃើញក្មេងស្រីអង្គុយមុនគេ

និយាយឲ្យត្រង់ទៅ នេះមានន័យថា អ្នកមានការភ័យខ្លាចចំពោះអ្វីដែលបានកើតឡើងកាលពីកុមារភាព។ ព្រោះរឿងខ្លះដែលបានកើតឡើងកាលអ្នកនៅក្មេង ប្រហែលជានៅតែលងបន្លាចអ្នក ដូចជារឿងអាម៉ាស់ដែលអ្នកបានធ្វើកាលពីក្មេងជាដើម។ ប្រហែលជាអ្នកមិនហ៊ានចូលទៅក្នុងសង្គមឥឡូវនេះទេ។ ប្រហែល​ជា​មាន​ការ​ភ័យ​ខ្លាច​ពី​កុមារភាព ឬ​រឿង​ដ៏​តក់ស្លុត​កាល​ពី​ក្មេង។ ដែលនៅតែមាននៅក្នុងចិត្តរបស់អ្នក។

២.ប្រសិនបើអ្នកមើលឃើញមេអំបៅមុនគេ

មេអំបៅគឺជានិមិត្តសញ្ញានៃ «ឱកាសថ្មី»។ នេះអាចមានន័យថាអ្នកកំពុងស្វែងរកឱកាស ឬការងារថ្មី។ វាក៏អាចមានន័យថាអ្នកជាមនុស្សដែលមិនចូលចិត្តខកខានរបស់របរដូចជាពិធីជប់លៀង ឬមិត្តភក្តិនោះទេ ព្រោះខ្លាច ហើយមិនចង់ឲ្យបាត់បង់មិត្តភាព។

៣.ប្រសិនបើអ្នកមើលឃើញផ្លែស្រ្តបឺរីមុនគេ

ផ្លែឈើនេះត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃសេចក្តីស្រលាញ់។ ព្រោះ​មាន​រឿងព្រេង​និទាន​ថា បើ​កាប់​ផ្លែ​ស្ត្រ​បឺ​រី​ទៅ​ហូប​ជាមួយ​នរណា​ម្នាក់ អ្នក​នឹង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជាមួយ​មនុស្ស​នោះ។ ​ហើយ​វា​ក៏​ជា​និមិត្ត​រូប​នៃ ស្ដេចនៃសេចក្តីស្រលាញ់ផងដែរ។ ការឃើញផ្លែស្ត្របឺរីដំបូងគេ អាចមានន័យថាអ្នកខ្លាចបាត់បង់គូស្នេហ៍របស់អ្នក ឬខ្លាចថាគ្មាននរណាម្នាក់ស្រលាញ់អ្នកជាដើម។

៤.ប្រសិនបើអ្នកមើលឃើញសត្វពីងពាងមុនគេ

ដោយសារតែសត្វពីងពាងគឺជាសត្វតូចៗ នោះមានន័យថាអ្នកជាមនុស្សដែលផ្តោតលើការយកចិត្តទុកដាក់យ៉ាងខ្លាំង ។ ហើយវាមានន័យថាអ្នកខ្លាចថាអ្នក មិនល្អគ្រប់គ្រាន់។ អ្នកយកចិត្តទុកដាក់លើសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នក ហើយធ្វើឲ្យអ្នកក្លាយជាមនុស្សដែលមានការប្រុងប្រយ័ត្នក្នុងជីវិតរបស់អ្នក។ ប៉ុន្តែការប្រុងប្រយ័ត្ននេះអាចមកពីការភ័យខ្លាចរបស់អ្នកក្នុងការរស់នៅច្រើនពេក។

៥.ប្រសិនបើអ្នកមើលឃើញដើមឈើមុនគេ

ដើមឈើគឺជាសញ្ញានៃអាយុនិងភាពវៃឆ្លាត។ ប្រសិនបើអ្នកឃើញដើមឈើដំបូង នោះមានន័យថាអ្នកមានការភ័យខ្លាចចំពោះភាពចាស់។ ព្រោះបើគិតតាមអាយុភាពចាស់គឺគួរឲ្យខ្លាចណាស់សម្រាប់អ្នក។ អ្នកខ្លាចឃើញខ្លួនឯងស្ថិតក្នុងសភាពក្រៀមក្រំ ហើយជារឿយៗកម្រប្រាប់អ្នកដទៃអំពីអាយុពិតរបស់ខ្លួន។

៦.ប្រសិនបើអ្នកមើលឃើញតុក្កតាខ្លាឃ្មុំមុនគេ

ខ្លាឃ្មុំ Teddy មានន័យថាមិត្តភាព។ មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ម្នាក់​ដែលឲ្យ​តម្លៃលើ​មិត្ត​ភក្តិ​របស់​អ្នក​ខ្លាំង ហើយ​អ្នក​ខ្លាច​បាត់បង់​គេ។ មនុស្សមួយចំនួនអាចមានតុក្កតាខ្លាឃ្មុំឱបជាមួយ ប៉ុន្តែនៅពេលអ្នកកាន់តែចាស់ អ្នកនឹងមានមិត្តម្នាក់ជួយអ្នក។ នេះហើយជាមូលហេតុដែលមនុស្សខ្លាចបាត់បង់មិត្ត។

ប្រភព៖ sanook

ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...