យល់ដឹង៖ មនុស្សមួយចំនួន តែងតែគិតថា អ្វីដែលពួកគេធ្វើគឺសុទ្ធតែត្រឹមត្រូវ ដោយមិនបានគិតថា វាអាចប៉ះពាល់ដល់ខ្លួនឯង ឬអ្នកដ៏ទៃឡើយ។
ខាងក្រោមនេះនឹងបង្ហាញអំពី ការពិតដែលតារានិករនីមួយៗ តែងតែគិតខុសអំពីខ្លួនឯង ៖
♈️ Aries ៖ សកលលោក មិនមែនវិលជុំវិញអ្នករហូតទេ។
ការដាក់ខ្លួនឯងមុនអ្នកដ៏ទៃ គឺជាការល្អបំផុតចំពោះខ្លួនឯង។ អ្នកគួរតែយកចិត្តទុកដាក់ខ្លួនឯងឲ្យបានច្រើន និងស្រលាញ់ខ្លួនឯងឲ្យបានច្រើន។ ប៉ុន្តែអ្នកមិនគួរជ្រើសរើស ការសម្រេចចិត្តអាត្មានិយមជានិច្ចនោះទេ។
♉️ Taurus ៖ ជាការល្អក្នុងការធ្វើជាខ្លួនបែបក្មេង និងមានចិត្តគំនិតក្មេង នៅក្នុងបេះដូង ប៉ុន្តែអ្នកត្រូវមានការទទួលខុសត្រូវផងដែរ។
តាមពិតអ្នកមិនមែនជាកូនក្មេងទៀតទេ។ អ្នកត្រូវថែរក្សាខ្លួនអ្នកឲ្យបានច្រើន ព្រោះអ្នកមិនអាចពឹងលើអ្នកផ្សេង ដើម្បីធ្វើគ្រប់យ៉ាងសម្រាប់អ្នកទេ។
♊️ Gemini ៖ ប្រសិនបើអ្នកវាយនរណាម្នាក់ ហើយសុំទោស នោះមិនមានន័យថាមនុស្សម្នាក់នោះ ត្រូវតែត្រលប់មកជីវិតអ្នកវិញនោះទេ។ ពេលខ្លះ ការសុំទោស មិនអាចដោះស្រាយ បញ្ហាទាំងស្រុងបានទេ។ ពេលខ្លះ អ្នកត្រូវតែបន្តទៅមុខ ហើយទទួលយកថាអ្នកបានធ្វើរឿងល្អហើយ។
♋️ Cancer ៖ អ្នកជាមនុស្សដែលចូលចិត្តយកចិត្តទុកដាក់ និងថែរក្សា ប៉ុន្តែអ្នកមិនចាំបាច់មើលថែអ្នកដទៃខ្លាំងពេក រហូតដល់ភ្លេចខ្លួនឯងនោះទេ។ កុំពន្យារពេល លើបញ្ហាផ្ទាល់ខ្លួនរបស់អ្នក ព្រោះតែផ្តោតលើអ្នកផ្សេងខ្លាំងពេក។
♌️ Leo ៖ ឈប់គិតពីរឿងផ្សេងៗ គ្រប់ពេលវេលា រហូតធ្វើឲ្យអ្នកតានតឹងច្រើនទៀតទៅ។ មិនមែនគ្រប់បញ្ហា សមនឹងទទួលបានតម្លៃ ជាងខ្លួនឯងនោះទេ។ អ្នកត្រូវរៀនពីរបៀបដោះស្រាយបញ្ហារបស់អ្នក ដោយមិនបាច់ពិបាកចិត្តលើពួកវាពេក។ កំហឹងរបស់អ្នក គ្រាន់តែធ្វើឲ្យអ្នកខ្លួនឯង ឈឺចាប់តែប៉ុណ្ណោះ។
♍️ Virgo ៖ អ្នកមិនមែនជាមនុស្សដែលល្អឥតខ្ចោះរហូតនោះទេ។ រឿងគ្រប់យ៉ាងដែលអ្នកធ្វើ ក៏មិនមែនល្អឥតខ្ចោះគ្រប់ពេលនោះដែរ។ ជំនួសឲ្យការព្រួយបារម្ភច្រើន អំពីការធ្វើឲ្យបានត្រឹមត្រូវគ្រប់ពេលវេលា អ្នកអាចអនុញ្ញាតឲ្យខ្លួនអ្នកធ្វើខុស ឬមានកំហុស បានដោយមិនចាំបាច់ដាក់កំហិតលើខ្លួនអ្នក។ អ្នកគ្រាន់តែជាមនុស្សម្នាក់ដូចគេឯងប៉ុណ្ណោះ។
♎️ Libra ៖ អ្នកមិនអាចរង់ចាំធ្វើការសម្រេចចិត្តសំខាន់ៗគ្រប់ពេលបានទេ។ ការរង់ចាំ គឺជាការសម្រេចចិត្តដោយខ្លួនឯង ហើយប្រសិនបើអ្នករង់ចាំយូរពេក ឱកាសជាច្រើនអាចឆ្លងកាត់អ្នកបាន។ ដូច្នេះត្រូវប្រាកដថា អ្នកកាន់តែសកម្មនៅក្នុងអត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកជានិច្ច។
♏️ Scorpio ៖ ឈប់ព្យាយាមធ្វើឲ្យមនុស្សគ្រប់គ្នាចូលចិត្តអ្នក។ មនុស្សមួយចំនួននឹងស្អប់ភាពក្លាហានរបស់អ្នក តែវាមិនអីទេ ហើយវាជារឿងធម្មតា សម្រាប់មនុស្សទូទៅ។ អ្នកមិនចាំបាច់ធ្វើឲ្យពួកគេសប្បាយចិត្តគ្រប់ពេលនោះទេ។ ឲ្យតែអ្នកមានមោទនភាពចំពោះខ្លួនឯង នោះជាអ្វីដែលសំខាន់បំផុត។
♐️ Sagittarius ៖ ពេលខ្លះជីវិតមនុស្សម្នាក់ៗ មិនយុត្តិធម៌នោះទេ។ ពេលខ្លះវាអាច នឹងធ្លាក់ដល់សូន្យទាំងស្រុង។ ជំនួសឲ្យការបោះបង់ អ្នកត្រូវតែរៀនពីរបៀបធ្លាក់ ចូលជាមួយនឹងបញ្ហា និងត្រូវចេះប្រឈមមុខនឹងវា។ ប្រហែលជាមិនមែនឥឡូវនេះទេ ប៉ុន្តែអាចនៅពេលក្រោយក៏ថាបាន។
♑️ Capricorn ៖ ពេលខ្លះអ្នកអាចខុស និងមានកំហុសបាន ព្រោះមនុស្សទាំងអស់ មិនមែនសុទ្ធតែល្អទាំងអស់នោះទេ។ ទោះបីជាអ្នកឆ្លាតយ៉ាងណាក៏ដោយ នោះមិនមានន័យថាអ្នកគ្មានកំហុសនោះទេ។ អ្នកត្រូវតែទទួលស្គាល់វា នៅពេលដែលកើតឡើង។
♒️ Aquarius ៖ វាមិនអីទេក្នុងការខុសគ្នា ឬធ្វើអ្វីមួយដែលខុសពីអ្នកដ៏ទៃ ប៉ុន្តែអ្នកមិនគួរលេងសើចជាមួយនឹង មនុស្សដែលមានការផ្ដោតចំណាប់អារម្មណ៍លើ ភាពយន្តថ្មីៗ ហ្គេមទាន់សម័យ និងការចូលចិត្តលេងសម្លៀកបំពាក់នោះទេ។ វាមិនធ្វើឲ្យអ្នកជាមនុស្សដែលឡូយនោះទេ ប៉ុន្តែវារឹតតែធ្វើឲ្យអ្នកជាមនុស្សដែល អាក្រក់ក្នុងភ្នែកអ្នកដ៏ទៃ។
♓️ Pisces ៖ មិត្តភក្តិរបស់អ្នកត្រូវបានគេសន្មត់ថា ជាមនុស្សដែលនឹងជួយគាំទ្រអ្នក ប៉ុន្តែអ្នកមិនគួរធ្វើឲ្យពួកគេជួបបញ្ហារបស់អ្នកពេញម៉ោងក្នុងមួយថ្ងៃឡើយ។ ពួកគេក៏មានជីវិតរបស់ពួកគេផងដែរ។ ត្រូវប្រាកដថា អ្នកគួរសួរពួកគេពីរបៀបដែលពួកគេកំពុងរស់នៅ ជាជាងការនិយាយអំពីខ្លួនអ្នកគ្រប់ពេលវេលា។
ប្រភព: thoughtcatalog