កម្សាន្ត ៖ វាហាក់ដូចជាពិភពលោក បានសម្លឹងមើលក្រុមបាល់ទាត់កូរ៉េ ក្នុងអំឡុងពេលការប្រកួត World Cup ថ្មីៗនេះនៅប្រទេសកាតា ជាពិសេសកីឡាករម្នាក់ ដែលឆក់យកបេះដូងអ្នកគាំទ្រ នោះគឺប្រធានក្រុម Son Heung Min ដែលពេញមួយការប្រកួតក្នុង World Cup កីឡាករ Son Heung Min ទទួលបានការចាប់អារម្មណ៍ខ្លាំង ចំពោះទេពកោសល្យរបស់លោក នៅលើទីលាន។
មិនតែប៉ុណ្ណោះលោកក៏មានអាកប្បកិរិយាល្អផងដែរ នៅពេលដែលការប្រកួតបានបញ្ចប់។ ជាពិសេស ពេលមកដល់ប្រទេសកូរ៉េវិញ អត្តពលិករូបនេះបានល្បីល្បាញខ្លាំង នូវអាកប្បកិរិយារបស់លោក នៅឯព្រលានយន្តហោះ Incheon ទៅកាន់មិត្តរួមក្រុម។ក្រោយពេលដែល នៅលើ TikTok អ្នកនិយមលេងអ៊ីនធើណេតម្នាក់ បានចែករំលែកវីដេអូនៃការវិលត្រលប់របស់ក្រុម ទៅកាន់ប្រទេសកូរ៉េ។ ហើយចាប់តាំងពីនាទីដែលអត្តពលិកដើរកាត់ទ្វារមក ពួកគេបានរំលេចពីបុគ្គលិកលក្ខណៈពិតរបស់ Son Heung Min ដែលទោះបីជា Son Heung Min ជាប្រធានក្រុមក៏ដោយ ប៉ុន្តែលោកបានជ្រើសរើសដើរនៅខាងក្រោយ ហ្វូងកីឡាករ និងបុគ្គលិកដ៏ច្រើនជាជាងនៅខាងមុខ រឺទាក់ទាញចំណាប់អារម្មណ៍ ចំពោះខ្លួនឯង។
ហើយសូម្បីតែក្រុមនេះ បានប្រមូលផ្តុំគ្នាដើម្បីថតរូប Son Heung Min បានព្យាយាមនៅខាងក្រោយ យ៉ាងណាក៏ដោយ លោកបានស្ទាក់ស្ទើរក្នុងការដើរទៅខាងមុខ ពេលអ្នកកាសែតស្នើសុំ ហើយទីបំផុតពេលអ្នកសារព័ត៌មានចាប់ផ្ដើមថតរូប Son Heung Min ក៏បានធ្វើឲ្យប្រាកដចិត្តថា លោកមិនបានឈរបាំងកីឡាករណាម្នាក់។
@fanaccforson7 That’s Our beloved Captain #sonheungmin #sonny #heumingson #son7 #koreafootball #worldcup #fyp ♬ Dandelions - Ruth B.
គួររំលឹកផងដែរថា វាមិនមែនជាលើកទីមួយទេ ដែល Son Heung Min ត្រូវបានគេសរសើរចំពោះអាកប្បកិរិយារបស់លោក ដែលក្រោយចាញ់ប្រេស៊ីលយ៉ាងសាហាវ Son Heung Min ត្រូវបានសារព័ត៌មានអន្តរជាតិសម្ភាសន៍ ហើយនៅពេលសួរថា ហេតុអ្វីបានកូរ៉េមិនបានលេងដូចគ្នា ក្នុងការប្រកួតជាមួយប្រេស៊ីល តារាឆ្នើមរូបនេះ បានការពារក្រុមរបស់ខ្លួនភ្លាមៗផងដែរ៕
🗣️ "I don't want to blame any of my players because they gave everything. I'm very proud, very happy the young guys did an amazing job for the national team."
— beIN SPORTS (@beINSPORTS_EN) December 5, 2022
🇰🇷 Son Heung-min's thoughts following South Korea's exit from the FIFA World Cup Qatar 2022™.#FIFAWorldCup pic.twitter.com/XS9YHVQvjw
ប្រភព : Koreaboo