យល់ដឹង៖ មនុស្សយើងម្នាក់ៗតែងតែមានថ្ងៃល្អ និងថ្ងៃកើតទុក្ខចំពោះអ្វីមួយ ហើយបើកើតអារម្មណ៍មិនសប្បាយចិត្តហើយ វានឹងបំផ្លាញសេចក្ដីសុខអ្នក មិនអាចធ្វើឲ្យចិត្តស្ងប់បានទេ ពេញមួយថ្ងៃនោះ។
ថ្ងៃនេះយើងនឹងបង្ហាញអ្នកអំពី របៀបដែលតារានិករនីមួយៗ អាចជួយអ្នក ឲ្យរួចផុតពីសេចក្ដីទុក្ខបាន ខាងក្រោមនេះ ៖
♈️ Aries (Mar 21 – Apr 19)
ពួកគេដឹងពីរបៀបថា ធ្វើយ៉ាងណាឲ្យអ្នកមានអារម្មណ៍ ថាអ្នកកំពុងធ្វើអ្វីមួយ ដែលត្រឹមត្រូវ ហើយពួកគេតែងតែលើកទឹកចិត្តអ្នក ឲ្យធ្វើអ្វីគ្រប់យ៉ាងដែលអ្នកចង់ធ្វើ និងត្រឹមត្រូវជានិច្ច។
♉️ Taurus (Apr 20 – May 20)
ពួកគេតែងតែបើកចិត្តសម្រាប់អ្នក គ្រប់ពេលវេលា ហើយពួកគេនឹងចាំស្តាប់ នូវរាល់អ្វីដែលអ្នកនិយាយ។ គេជាមិត្តដែលចាំកំដរអ្នកជានិច្ច និងនិយាយពាក្យល្អៗ ដើម្បីឲ្យអ្នកមានអារម្មណ៍ថាធូរស្បើយ។
♊️ Gemini (May 21 – Jun 20)
ពួកគេអាចធ្វើឱ្យអ្នកមានអារម្មណ៍ល្អប្រសើរជាងមុនភ្លាមៗ ជាមួយនឹងភាពសប្បុរស និងទឹកចិត្តដ៏ល្អរបស់ពួកគេ។ ហើយពួកគេតែងតែមានអ្វី ដែលនឹងនិយាយសម្រាប់ធ្វើឲ្យអ្នកញញឹមជានិច្ច។
♋️ Cancer (Jun 21 – Jul 22)
ពួកគេមានវិធីធ្វើឲ្យមនុស្សគ្រប់គ្នា មានអារម្មណ៍ថាមានសុវត្ថិភាព ដូចជាពួកគេយកចិត្តទុកដាក់ចំពោះអ្នក ហើយគ្មានអ្វីនឹងកើតឡើងចំពោះអ្នកទេ ប្រសិនបើអ្នកមានពួកគេនៅក្បែរនោះ។
♌️ Leo (Jul 23 – Aug 22)
ពួកគេនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា ជាមនុស្សដែលស្រស់ស្អាតបំផុតលើលោក។ ពួកគេគឺពូកែសរសើរ និងលើកទឹកចិត្ត នៅពេលដែលអ្នកមិនមានអារម្មណ៍មិនល្អចំពោះខ្លួនឯង។
♍️ Virgo (Aug 23 – Sep 22)
ពួកគេមានវិធីជាច្រើន ក្នុងការធ្វើឲ្យអ្នកសើចចេញពីចិត្ត។ ពេលខ្លះពួកគេអាចមានអារម្មណ៍មិនល្អ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គេនឹងធ្វើអ្នកសប្បាយ និងធ្វើឲ្យអ្នកមានអារម្មណ៍ថាអស្ចារ្យចំពោះពួកគេ។
♎️ Libra (Sep 23 – Oct 22)
ពួកគេជាមនុស្សដែលពូកែ ក្នុងការសង្កេតការអ្វីមួយ ហើយអ្នកនឹងមានអារម្មណ៍ថា អ្នកត្រូវបានគេយល់ដោយស្វ័យប្រវត្តិ ទោះបីជាអ្នកមិនបានប្រាប់ក៏ដោយ ក៏ពួកគេអាចយល់ចិត្តអ្នកបានដែរ។
♏️ Scorpio (Oct 23 – Nov 21)
ពួកគេអាចធ្វើឲ្យមនុស្សគ្រប់គ្នា ដែលនៅជុំវិញពួកគេរំភើបនៅក្នុងជីវិត ហើយជាពិសេសនៅពេលពួកគេត្រៀមខ្លួនសម្រាប់ដំណើរផ្សងព្រេង ពីព្រោះពួកគេចូលចិត្តការផ្សងព្រេងជាមួយមនុស្សគ្រប់គ្នាជានិច្ច។
♐️ Sagittarius (Nov 22 – Dec 21)
ពួកគេនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា កំពុងមានអ្នកស្តាប់ជានិច្ច។ ពួកគេតែងតែមានវិធីធ្វើឲ្យអ្នកមានអារម្មណ៍ថាកំពុងតែមានអ្នកនៅជិតចាំជួយ ហើយពួកគេយកចិត្តទុកដាក់បំផុតចំពោះអ្វីដែលអ្នកកំពុងនិយាយ។
♑️ Capricorn (Dec 22 – Jan 19)
ពួកគេនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា ត្រូវតែប្តេជ្ញាចិត្តក្នុងការធ្វើអ្វីមួយ។ វិធីរបស់ពួកគេ ក្នុងការអាចទទួលយកការងារណាមួយ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា អ្នកក៏អាចធ្វើវាបានដែរគ្រប់ពេល និងមិនត្រូវភ័យខ្លាច ឬចុះចាញ់ឡើយ។
♒️ Aquarius (Jan 20 – Feb 18)
ពួកគេនឹងធ្វើឲ្យអ្នកមានទំនាក់ទំនងល្អ និងជិតស្និទ្ធបំផុតជាមួយពួកគេ ហើយមិនមានអារម្មណ៍ថាឯកា។ ពួកគេដឹងពីរបៀបធ្វើឲ្យមនុស្សគ្រប់គ្នា មានអារម្មណ៍ចង់លេងច្រើនបែបឆ្កួតៗ ជាមួយនឹងពួកគេ។
♓️ Pisces (Feb 19 – Mar 20)
ពួកគេនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថា ទទួលបានក្ដីស្រលាញ់។ វាពិបាកក្នុងការមានអារម្មណ៍ស្រលាញ់ ពីអ្នកដទៃ និងនៅជុំវិញខ្លួន ដូច្នេះពួកគេធ្វើយ៉ាងណាឲ្យប្រាកដថា ថាអ្នកត្រូវបានគេយកចិត្តទុកដាក់បំផុត។
ប្រភព: themindsjournal