កូរ៉េខាងត្បូង ៖ នៅក្នុងកម្មវិធី"TMI NEWS SHOW" របស់ Mnet ដែលចាក់ផ្សាយកាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ២០២២ បានបង្ហាញមុខតារា Kpop ជាប់ក្នុងបញ្ជី "Young & Rich" ដែលម្ចាស់អចលនទ្រព្យមានឡានទំនើបកើកតម្លៃថ្លៃបំផុតក្នុងដៃ។ ពិតណាស់រថយន្តរបស់តារាស្រីប្រុសទាំងនេះនឹងធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលជាមួយតម្លៃថ្លៃកប់ពពក។
ក្នុងនោះ តារា Kpop ដែលជាប់ចំណាត់ថ្នាក់ជាតារាមានរថយន្ត Spots ទំនើបតម្លៃថ្លៃជាងគេគឺ៖
៧. Key (SHINee) មានរថយន្តទំនើបតម្លៃប្រមាណ ១៩៧,០០០ ដុល្លារ។
៦. Song Mino (WINNER) ជាម្ចាស់រថយន្ត Aston Martin'sDB11 Coupe តម្លៃ២២០,០០០ ដុល្លារ។
៥. ក្នុងចំណោមតារាស្រី "Human Chanel" Jennie (BLACKPINK) ក៏ត្រូវបានណែនាំជាតារា "Young & Rich"ជាម្ចាស់រថយន្តទំនើប Porcheតម្លៃ ២៣០,០០០ ដុល្លារ។
៤. Hyoyeon (Girls'Generation) ជិះរថយន្តថ្លៃៗចំនួនបីរួមជាទឹកប្រាក់ ៣០១,០០០ ដុល្លារ។
៣. Jeon Somi ជាប់ចំណាត់ថ្នាក់លេខ៧ ក្នុងនាមជាម្ចាស់រថយន្តMercedes-Benz G65 តម្លៃខ្ទង់ ៣៣០,០០០ ដុល្លារ។
២. តារាចម្រៀងរ៉េប Beenzino បានចូលក្នុងចំណាត់ថ្នាក់នេះ ក្នុងនាមជាម្ចាស់រថយន្តទំនើបចំនួន៣ ដែលមានតម្លៃសរុបជាង ៣៩៥,០០០ដុល្លារ។
១. Lee Junho (2PM)ជាប់ចំណាត់ថ្នាក់កំពូល ក្នុងនាមជា Idolមានរថយន្តទំនើបដែលមានតម្លៃថ្លៃជាងគេ មានរថយន្ត Sports ចំនួន៣ រួមទាំង HyundaiGrand Starex មួយគ្រឿងសរុបតម្លៃប្រហែល ៥៧៣,០០០ ដុល្លារ៕
ប្រភព ៖ Kpopstarz