យល់ដឹង៖ វាជារឿងដែលពិបាកមែនទេ ក្នុងការនិយាយពាក្យទាំងបួនម៉ាត់នេះថា “ខ្ញុំស្រលាញ់អ្នក” ព្រោះពាក្យនេះ ពិតជាមានទំងន់ធ្ងន់ណាស់។
អ្នកខ្លះនិយាយវា ក្នុងរយៈពេលប៉ុន្មានថ្ងៃ ហើយអ្នកខ្លះរង់ចាំរាប់ឆ្នាំ។ ឆ្ងល់ទេថា តើយើងត្រូវរង់ចាំនិយាយដល់ណាទៀត? តើអ្នកណាគួរនិយាយមុន?
ខាងក្រោមនេះ នឹងប្រាប់អ្នកអំពីតារានិករ ដែលទំនងជានិយាយពាក្យនេះទៅកាន់អ្នកមុន ដែលបញ្ជីខាងក្រោមនេះ ត្រូវបានចាត់ចំណាត់ថ្នាក់ ពីដំបូងដល់ចុងក្រោយ ៖
១. Cancer ♋️
Cancer ជាតារានិករមួយ ដែលនឹងឆាប់និយាយពាក្យនេះ យ៉ាងឆាប់រហ័សពីព្រោះពួកគេ ឆាប់មានអារម្មណ៍ខ្លាំងណាស់។ ពួកគេឆាប់បញ្ចេញឲ្យគេគ្រប់គ្នាដឹងលឿនណាស់ ហើយនឹងព្យាយាមលាក់ខ្លួន ហើយធ្វើពុតជា គ្មានអ្វីកើតឡើង ក្នុងករណីប្រសិនបើដៃគូរបស់ពួកគេមិនមានអារម្មណ៍ដូចគ្នា។
២. Leo ♌️
Leo គឺពិតជា នឹងនិយាយចេញយ៉ាងឆាប់រហ័ស។ Leo មិនសូវចេះអត់ធ្មត់ ហើយអាចនិយាយពាក្យនេះ ទៅមនុស្សដែលគេស្រលាញ់បានយ៉ាងងាយ ព្រោះពួកគេមិនអាចគ្រប់គ្រងបេះដូងរបស់គេបានទេ។
ប៉ុន្តែពេលខ្លះ ពួកគេមិនអាចយល់បាន នៅពេលដែលដៃគូរបស់គេ មិនផ្តល់ក្តីស្រលាញ់មកវិញ។ ហើយពេលខ្លះ ពួកគេបានផ្ដល់ឱកាសលើកទីពីរ មុននឹងចាកចេញទៅរកស្នេហាបន្ទាប់។
៣. Pisces ♓️
នៅពេលដែល Pisces ធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាម្នាក់ ពួកគេចង់ឱ្យពិភពលោកទាំងមូល ដឹងអំពីវា។ ការផ្ដល់ក្ដីស្រលាញ់ និងការយកចិត្តទុកដាក់ឥតឈប់ឈរ របស់ពួកគេចំពោះដៃគូ គឺមិនត្រឹមតែផ្ដល់បទពិសោធន៍ល្អប៉ុណ្ណោះទេ ពួកគេថែមទាំងទទួលបាន ការកោតសរសើរទៀតផង។ នៅពេលដែល Pisces និយាយពាក្យទាំងនោះ មានន័យថាពួកគេនឹងស្រលាញ់ជារៀងរហូត ហើយពួកគេមិនរង់ចាំយូរ ដើម្បីបង្ហាញពីសេចក្តីស្រលាញ់មួយនេះឡើយ។
៤. Taurus ♉️
នៅពេល Taurus ស្រលាញ់ គឺពួកគេពិតជាស្រលាញ់ខ្លាំងពិតប្រាកដ ហើយពួកគេនឹងស្រលាញ់យ៉ាងឆាប់រហ័ស។
វាអាចចំណាយពេលមួយរយៈ ដើម្បីឲ្យពួកគេលង់ស្នេហ៍នឹងអ្នកណាម្នាក់ ប៉ុន្តែនៅពេលដែល Taurus ធ្លាក់ក្នុងអន្លង់ស្នេហ៍ហើយនោះ ពួកគេនឹងដួលយ៉ាងខ្លាំង ទៅក្នុងសេចក្ដីស្នេហាមួយនោះ។ ពួកគេមិនចង់រង់ចាំយូរ ក្នុងការនិយាយថា “ខ្ញុំស្រលាញ់អ្នក” ទៅកាន់អ្នកឡើយ។
៥. Libra ♎️
Libra ទំនងជាចំណាយពេលបន្តិច ក្នុងការស្រលាញ់នរណាម្នាក់។ Libra នឹងយកចិត្តទុកដាក់ ចំពោះទំនាក់ទំនងនោះ ប្រសិនបើអ្នក អាចផ្តល់ឲ្យពួកគេនូវទំនុកចិត្ត និងការគាំទ្រផ្លូវចិត្តពេញលេញ។
ប្រសិនបើនរណាម្នាក់ សន្យាជាមួយពួកគេ ថានឹងច្បាស់លាស់ ជាមួយទំនាក់ទំនងនេះ ពួកគេនឹងធ្វើឲ្យវាបានយូរអង្វែង ហើយពួកគេនឹងនិយាយពាក្យ ទាំងបួនម៉ាត់នោះ។
៦. Gemini ♊️
វាអាចជាការពិបាកក្នុងការធ្វើឲ្យ Gemini ប្តេជ្ញាចិត្ត ព្រោះពួកគេចូលចិត្តបទពិសោធន៍ថ្មីៗ ហើយពួកគេចូលចិត្តចំណាយពេល ដើម្បីមើលចិត្តដៃគូរបស់ពួកគេ ឲ្យបានច្បាស់លាស់។នៅពេលដែល Gemini ដឹងថា ស្នេហាមិនមែនសឹងតែអាក្រក់ទាំងអស់នោះ ពួកគេអាចនិយាយពាក្យទាំងនោះបាន គ្រាន់តែវាអាចចំណាយពេលបន្តិច សម្រាប់ពួកគេ។
៧. Virgo ♍️
Virgo ចូលចិត្តគិតច្រើន នូវអ្វីៗគ្រប់យ៉ាង ហើយចង់ធ្វើឱ្យប្រាកដថាអ្វីគ្រប់យ៉ាង គឺល្អឥតខ្ចោះ មុនពេលពួកគេអាចចាប់ផ្ដើមប្តេជ្ញាចិត្តពេញលេញ លើសេចក្ដីស្រលាញ់មួយ។Virgo ចាំបាច់ត្រូវដឹងថា អ្វីដែលដៃគូរបស់គេគិត ក៏ដូចជាអ្វីដែលគេគិតដែរ។ នៅពេលដែល Virgo អាចដឹងបានថាមនុស្សម្នាក់នោះ មិនអាចជារបស់គេបានទេ គេនឹងដកថយ ហើយវាអាចចំណាយពេលពីរទៅបីខែ។
៨. Sagittarius ♐️
Sagittarius មិនចង់បាត់បង់ខ្លួនឯង នៅក្នុងទំនាក់ទំនងថ្មីទេ ដូច្នេះពួកគេត្រូវតែធ្វើឱ្យប្រាកដចិត្តថា អារម្មណ៍របស់ពួកគេរឹងមាំពិតប្រាកដ មុនពេលពួកគេអាចនិយាយសារភាពស្នេហ៍បាន។ វាមិនមានន័យថាពួកគេ មិនមានការប្តេជ្ញាចិត្តនោះទេ ពួកគេគ្រាន់តែចង់ធ្វើឱ្យប្រាកដថា ពួកគេនៅលើទំព័រតែមួយជាមួយនឹងអ្នក ហើយវានឹងចំណាយពេលយូរសម្រាប់ពួកគេ ក្នុងការនិយាយថា "ខ្ញុំស្រលាញ់អ្នក" ។
៩. Scorpio ♏️
Scorpio ស្អប់ការផ្លាស់ប្តូរ ហើយពួកគេគិតវែងឆ្ងាយ មុនពេលពួកគេចង់ប្តេជ្ញាចិត្តចំពោះនរណាម្នាក់ ពីព្រោះគ្រាន់តែពួកគេនិយាយថា "ខ្ញុំស្រលាញ់អ្នក" វាស្មើនឹងពួកគេ បានត្រៀមខ្លួនរួចជាស្រេចទៅហើយ ដើម្បីនៅជាមួយមនុស្សម្នាក់ ដែលនឹងមានទាំងចំនុចល្អ និងអាក្រក់ កើតឡើងក្នុងជីវិត។
ប្រហែលជាត្រូវការចំណាយពេលបន្តិច ដើម្បីមើលឃើញ ផ្នែកដែលងាយនឹងទន់ជ្រាយរបស់ Scorpio ពីព្រោះពួកគេស្រលាញ់ជីវិតរបស់ពួកគេណាស់។ ប៉ុន្តែទុកចិត្តចុះ មិនខកបំណងទេ ក្នុងការរង់ចាំ Scorpio។
១០. Capricorn ♑️
សម្រាប់គោលដៅជីវិត ជាក់ស្តែង Capricorn មានមនោសញ្ចេតនាខ្លាំង ហើយក៏នឹងជ្រើសយក សេចក្ដីស្នេហាដែលមានលក្ខណៈសាមញ្ញ។
ប្រសិនបើ Capricorn មើលមិនឃើញអនាគតជាមួយនរណាម្នាក់ហើយ ពួកគេមិនមានបញ្ហា ក្នុងការបញ្ចប់វាទេ។
នៅពេលដែលទំនាក់ទំនង ហាក់ដូចជាអាចដំណើរការបាន និងមិនមានបញ្ហានៅជុំវិញទេ ពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការនិយាយថាស្រលាញ់ គ្រាន់តែអាចចំណាយពេលបន្តិច។ អ្នកត្រូវតែអត់ធ្មត់!
១១. Aries ♈️
ប្រសិនបើអ្នកនៅជាមួយ Aries អ្នកនឹងដឹងថា ពេលណាពួកគេស្រលាញ់អ្នក ហើយប្រសិនបើអ្នកច្រឡំនឹងអារម្មណ៍របស់ពួកគេ ពួកគេនឹងមិនខ្វល់ទៀតឡើយ។
Aries គឺជាមនុស្សត្រង់ ហើយបើកចំហ។ ពួកគេមួយចំនួន អាចនឹងនិយាយវា យ៉ាងឆាប់រហ័ស នៅពេលពួកគេមានសម្ពាធខ្លាំង ប៉ុន្តែពួកគេ ក៏អាចចំណាយពេលរាប់ឆ្នាំ ដើម្បីយល់ដឹងពីស្នេហា។ Aries អាចចំណាយពេលយូរ ដើម្បីនិយាយថា “ខ្ញុំស្រលាញ់អ្នក” ហើយពួកគេពិតជាច្បាស់លាស់នឹងវា។
១២. Aquarius ♒️
ក្នុងនាមជាអ្នកដែលមានសេរីភាពខ្លាំងបំផុត Aquarius ត្រូវការភាពឯករាជ្យច្រើន ដូច្នេះវាពិបាកសម្រាប់ពួកគេ ក្នុងការរកពេលវេលា សម្រាប់ទំនាក់ទំនងមួយដែលជិតស្និទ្ធ។ នៅពេល Aquarius ជួបអ្នកណាម្នាក់ ដែលធ្វើឲ្យពួកគេ សុខចិត្តលះបង់សេរីភាពផ្ទាល់ខ្លួន ពួកគេនឹងនិយាយថា “ខ្ញុំស្រលាញ់អ្នក” ទៅកាន់ម្នាក់នោះ ប៉ុន្តែវាត្រូវការពេលយូរ។ ប្រសិនបើអ្នកនៅជាមួយ Aquarius វាមិនអីទេ ក្នុងការរង់ចាំ។