ភ្នំពេញ៖ គូស្នេហ៍បុរសវ័យក្មេងស្រឡាញ់ភេទដូចគ្នាមួយគូបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីដឹកដៃគ្នាចូលរោងការក្នុងថ្ងៃនេះលោកអ្នកជាអតិថិជនរបស់គាត់ពិតជាបានស្គាល់គាត់រួចខ្លះមកហើយ ដែលជាអ្នកលក់អនឡាញត្រូវបានស្គាល់ឈ្មោះថាលោក លាង គីមហេង ដែលមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ គឺលោក ពៅ គីមហ៊ាង។
លើសពីនេះ បច្ចុប្បន្ននេះគឺមិនមានការរើសអើងសម្រាប់អ្នកដែលស្រឡាញ់ភេទដូចគ្នានោះទេ មួយវិញទៀតគូស្នេហ៍របស់អ្នកទាំងពីរបានរៀបចំរោងមង្គលអាពាហ៏ពិពាហ៏ និងពិធីឡើងគេហដ្ឋានថ្មីនៅថ្ងៃជាមួយគ្នានេះផងដែរ។ មួយវិញទៀតអ្នកលេងបណ្តាញសង្គមបាននាំគ្នាចូលរួមត្រេកអរនិងជូនពរទៅអ្នកទាំងពីរដូចគ្នា ម៉្យាងទៀតការសាងស្នេហ៍របស់អ្នកទាំងពីរ គឺជាការស្រឡាញ់មិនបញ្ចេញឲ្យអ្នកណាបានដឹងឡើយគឺបានដឹងត្រឹមថាគាត់ជាមនុស្សម្នាក់ដែលពូកែរកស៊ី ពូកែវោហាតែប៉ុណ្ណោះ ដោយមិនឮដែលគាត់បង្ហាញប្រាប់ពីគូស្នេហ៍របស់គាត់ឡើយ។
គួរឲ្យដឹងផងដែលថា នេះមិនមែនជាលើកទីមួយទេដែលកគូស្នេហ៍ស្រឡាញ់ភេទដូចគ្នាមួយគួនេះដឹកដៃគ្នាចូលរោងការជាក់ស្ដែងក៏ធ្លាប់មានបុរសដែលស្រឡាញ់ភេទដូចគ្នាជាច្រើនដឹកដៃគ្នាចូលរោងការ ហើយក៏ធ្លាប់មាននារីស្រឡាញ់ភេទដូចគ្នា ដឹកដៃគ្នាចូលរោងការដូចគ្នាផងដែរនិងក៏សូមជូនពរអ្នកទាំងពីរស្រឡាញ់គ្នាដល់ចាស់កោងខ្នង រកទទួលទានកាន់តែរីកចម្រើន។
សូមទស្សនារូបភាពខាងក្រោម៖