យល់ដឹង៖ គេថាមនុស្សយើងគ្រប់គ្នាភាគច្រើនណាស់ ដែលនៅតែរីករាយ នឹងអ្វីៗដែលតូចតាច ដូចទៅនឹងក្មេងៗ មិនថាការមើលភាពយន្ត ការដើរលេង ការញ៉ាំ ឬអ្វីផ្សេងទៀត ព្រោះវាពិតជាអាចឲ្យពួកគេនៅតែមានអារម្មណ៍ ដូចកាលពីកុមារភាព និងគ្មាននរណាម្នាក់ចង់ចាស់ឡើយ។
មកស្គាល់តារានិករមួយចំនួន ដែលមានចិត្តដូចក្មេងជានិច្ច ៖
១. Cancer ♋️ អ្នកនៅតែមើលតុក្កតា ជារៀងរាល់ថ្ងៃដូចកូនក្មេងអញ្ចឹង និងមិនដែលធុញទ្រាន់ម្ដងណាឡើយ។ អ្នកមានអារម្មណ៍ធូរស្រាល និងអាចកាត់បន្ថយភាពតានតឹង នៅពេលដែលបានមើលតុក្កតាទាំងនោះ។
២. Capricorn ♑️ អ្នកចូលចិត្ត ការលេងនៅខាងក្រៅ ជាជាងនៅតែក្នុងផ្ទះ។ អ្នកចូលចិត្តលេងនៅលើខ្សាច់ មិនថាអ្នកមានអាយុប៉ុន្មាននោះទេ អ្នកនៅតែរីករាយជាមួយអ្វីដែលអ្នក ធ្លាប់លេងពីក្មេង។
៣. Gemini ♊️ អ្នកតែងចង់ទៅសួនកម្សាន្តដែលមានកន្លែងលេងជាច្រើន ឬទីលានវាយកូនហ្គោល ឬទីកន្លែងផ្សេងទៀត ដែលអាចឲ្យអ្នកមានអារម្មណ៍រីករាយ ដូចកាលពីនៅក្មេង។
៤. Scorpio ♏️ អ្នកចូលចិត្តការលេងហ្គេមក្តារ និងល្បែងផ្គុំរូបជាដើម។ មិនថាអ្នកធ្វើខ្សែដៃ ឬគូររូបទេ អ្នកពិតជាសប្បាយចិត្តនឹងវាណាស់ ហើយវាក៏អាចកាត់បន្ថយភាពអផ្សុករបស់អ្នកផងដែរ។
អត្ថបទដោយ ៖ Yukvey