បរទេស៖ ការថតរូបឱ្យស្អាតក៏ជាចំណង់ចំណូចចិត្តមួយផងដែរ មិនថាថតដោយប្រើកាមេរ៉ា professional ឬទូរសព្ទនោះទេអ៊ីចឹងទើបអ្នកថតរូបទាំងឡាយចង់បានទូរសព្ទដែលមានកាមេរ៉ាល្អ តែអ្នកខ្លះមិនដឹងថាគួរយកជម្រើសមួយណាល្អមែនទេ? ដូច្នេះមកមើលជម្រើសល្អៗខាងក្រោមនេះទាំងអស់គ្នា៖
1. Samsung Galaxy Note20 Ultra 5G
- sensor កាមេរ៉ារបស់ឧបករណ៏នេះ ជួយប្រមូលផ្តុំពន្លឺបានល្អជាហេតុធ្វើអោយថតរូបបានស្អាត មាន 9-to-1binning ដែលជួយក្នុងការកាត់បន្ថយnoise ក្នុងរូបថតនិងជំនួយដល់ HDR។
- កាមេរ៉ា Telephoto អាចពង្រីកបានដល់ទៅ ៥ ដង (5x optical zoom) ព្រមទាំងមានមុខងារថតព្រះចន្ទពេលយប់ (Moon Shot) ទៀតផង អ្នកចូលចិត្តថតព្រះចន្ទប្រាកដជាត្រូវចិត្តម៉ាច់។ ការថតវីដេអូច្បាស់ខ្លាំងដល់ទៅ 8K។
2. Xiaomi Mi Note 10
- មានកាមេរ៉ា៥ គ្រាប់ ដោយរួមមាន telephotos ចំនួន 2
- កាមេរ៉ាធំមានសេនស័រធំថតបានច្បាស់ ស្រដៀងនឹង Galaxy S20Ultra
- កាមេរ៉ាអាចថតបានផ្ទៃធំខ្លាំង(Ultra Wide) ព្រមទាំងមាន AF
3. Apple iPhone 12 Pro Max
· មានប្រភេទ HDR ស្វ័យប្រវត្តិ (HDR Auto) ដែលទំនើបបំផុត មាន Deep Fusion ជួយថតរូបបានច្បាស់ខ្លាំង មានមុខងារថតពេលយប់នឹងមុខងារច្រើនទៀត
· ផ្តល់លំនឹងល្អបំផុតពេលថតរូប
4. OnePlus 8 Pro
- មានគុណភាពល្អឥតខ្ចោះពីកាមេរ៉ាទំហំ 48MPធំមិនធម្មតា
- ពង្រីកបាន 3x ចាប់រូបនៅឆ្ងាយបានល្អ
- មាន AF នៅលើកាមេរ៉ា ultra wide
- ម៉ាស៊ីនថត Selfieមិនស្ថិតនៅលើម៉ូឌុល po-up នោះទេ
- ភ្ជាប់មកជាមួយ S865និង 120hz1440p HDR10+ OLED
5. Huawei P30 Pro
- កាមេរ៉ា 10MP ដ៏អស្ចារ្យពីកាមេរ៉ា ថតច្បាស់ទាំងយប់ទាំងថ្ងៃ
- 5x periscope tele
- មាន AF នៅលើកាមេរ៉ា ultra wide
- តម្លៃប្រហែលពាក់កណ្តាល P40 Pro
- មាន GoogleMobile Services support មិនដូច P40 Pro
6. Xiaomi Mi 10 Ultra
- កាមេរ៉ាស្មាតហ្វូនល្អបំផុតនៅលើទីផ្សារមានគុណភាពល្អ
- ការថតវីដេអូបានល្អឥតខ្ចោះឆ្លងទាំង 3 កាមេរ៉ា
- ស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនល្អបំផុត
7. Google Pixel 4a 5G
- រូបថតចេញមកស្អាតល្អ
- មានកាមេរ៉ាជាប្រភេទ Ultrawide មិនមានជា telephoto
- ទោះយ៉ាងណាក៏អាចពង្រីករូបដល់ទៅ 2 ដង ដែលអាចប្រើបានតាមរយៈ Smart Zoom របស់ Google
8. Huawei P40 Pro
- ជាស្មាតហ្វូនដែលមានកាមេរ៉ាល្អអស្ចារ្យថតបានស្អាតគ្រប់់ស្ថានភាព
- មួយក្នុងចំណោមទូរសព្ទដែលមាន5x periscopes ល្អបំផុតក្នុងទីផ្សារ
- ការថតរូប Selfie ស្អាតលំដាប់កំពូលដោយសារតែមានជំនួយពី ToF module
- គុណភាពវីដេអូល្អអស្ចារ្យនៅល្បឿន 30fps រក្សាភាពនឹងពេលថតបានល្អឥតខ្ចោះ៕