គេនឹងចាប់ផ្ដើមធ្វើតេស្ដ ដាក់បង្ហាញទ្រព្យសម្បត្តិឌីជីថល NFTs នៅលើកម្មវិធី Instagram - TrueID

គេនឹងចាប់ផ្ដើមធ្វើតេស្ដ ដាក់បង្ហាញទ្រព្យសម្បត្តិឌីជីថល NFTs នៅលើកម្មវិធី Instagram

May 10, 2022

បរទេស៖ ក្រុមអ្នកបង្កើតនិងអ្នកប្រមូលសន្សំនៃ non-fungible token (NFT) នឹងអាចបង្ហាញនិមិត្តសញ្ញារបស់ពួកគេនៅលើបណ្ដាញសង្គម Instagram ក្នុងពេលឆាប់ៗ។នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក  Mark Zuckerbergបានបញ្ជាក់នៅក្នុងការបង្ហោះមួយថា ក្រុមហ៊ុនកំពុងធ្វើតេស្ដទៅលើ NFTs នៅលើវេទិការបស់ខ្លួន ដោយមុខងារស្រដៀងគ្នានេះនឹងមកដល់បណ្ដាញសង្គម Facebookឆាប់ៗដែរ។

ប្រធានកម្មវិធី Instagram លោក AdamMosseri បាននិយាយនៅក្នុងវីដេអូមួយថាអ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិកមួយក្រុមតូចនឹងអាចបង្ហាញ ទ្រព្យសម្បត្តិឌីជីថល NFTsរបស់ពួកគេ ទាំងនៅលើផ្ទាំង feed, លើ Stories,និងនៅក្នុង messages។ ព័ត៌មានលម្អិតនៃ NFTត្រូវបានបង្ហាញស្រដៀងនឹងការដាក់ tag នៅលើ profileនិងផលិតផលនានាដែរ ដោយត្រូវបានគេហៅថា “digital collectibles”។ នៅពេលចុចពីលើ tag នោះ វានឹងបង្ហាញព័ត៌មានលម្អិតដូចជាឈ្មោះអ្នកបង្កើតនិងម្ចាស់កម្មសិទ្ធិ។

លោក Mosseriបាននិយាយថា ការធ្វើតេស្ដនេះគឺតិចតូចក្នុងការចាប់ផ្ដើម ដើម្បីឲ្យ Instagram អាចរៀនពីសហគមន៍។ លោកបានសង្កត់ធ្ងន់ថា ការគាំទ្រសម្រាប់ NFTs នៅលើ Instagram អាចជួយណែនាំបច្ចេកវិទ្យាដល់មនុស្សកាន់តែទូលំទូលាយ។កម្មវិធី Instagram មិនមែនជាវេទិកាដំបូងគេ ដែលធ្វើដូច្នេះទេដែលកាលពីខែមករា បណ្ដាញសង្គម Twitter បានដាក់បង្ហាញវត្តមាន NFTsនៅលើវេទិការបស់ខ្លួន៕

រូបភាពពី Instagram
រូបភាពពី Instagram
វីដេអូ

ប្រភព: The Verge

ទាក់ទងជាមួយ:
ជំនួញ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...