ភ្នំពេញ៖ គិតទៅអតិថិជនរបស់ សាមសុងឥឡូវនេះ គឺពិតជាឆ្លាតវៃខ្លាំងណាស់ និងដឹងច្បាស់ពីផលិតផលដែលផ្តល់នូវភាពអស្ចារ្យនិងភាពងាយស្រួលសម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ចាប់ពីថ្ងៃដែលក្រុមហ៊ុន សាមសុងប្រកាសឱ្យធ្វើការកុម្ម៉ង់ទិញកាលពីដើមខែ មិថុនា ឆ្នាំ 2021ថ្មីៗកន្លងទៅនេះ ចំនួនអតិថិជនដ៏ច្រើនលើសលុបហួសពីការស្មានបានធ្វើការកម្ម៉ង់ទិញទុកមុន ដែលជោគជ័យនេះទើបធ្វើក្រុមហ៊ុនសាមសុងប្រញាប់ប្រញាល់ដាក់លក់ជូនលើទីផ្សារដើម្បីឱ្យទាន់តម្រូវការរបស់អតិថិជនទាំងអស់ឱ្យទាន់ពេលវេលា។
សូមបញ្ជាក់ថា ថេបប្លេត Galaxy Tab A7 Lite ដែលក្រុមហ៊ុនសាមសុង ដាក់លក់ជូនអតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជាពេលនេះ គឺជាថេបប្លេតមួយក្នុងចំណោមថេបប្លេតរបស់សាមសុង ដែលត្រូវបានផលិតឡើងយ៉ាងពិសេស និងល្អបំផុតសម្រាប់អតិថិជនទាំងអស់។ ជាពិសេសម្រាប់ក្រុមគ្រួសារដែលមានកូនៗត្រូវសិក្សាតាមរយៈអនឡាញ (Onlineclass), ការបំពេញការងារពីចម្ងាយ(Working From Home), និងការប្រជុំពីចម្ងាយ (Tele-con-call) ជាដើម…។
ពិសេសជាងនេះទៀតក្នុងពេលចេញលក់នេះផងដែរ រាល់អតិថិជនដែលជាវ GalaxyTab A7 Lite នឹងទទួលបានស៊ីមកាត Smart មួយដែលមាន Free data រហូតដល់ 12 សប្តាហ៍ ផងដែរ។
ថេបប្លេត Galaxy Tab A7 Lite ត្រូវបានបង្កើតឡើងមកជាមួយនឹងកំពូលថាមពលថ្មធំរហូតដល់ទៅ5,100 mAh ដែលអនុញ្ញាតឱ្យកូនៗនិងលោកអ្នកបំពេញការងារបានដោយរលូនដោយពុំចាំបាច់បារម្ភខ្លាចអស់ថ្មពាក់កណ្តាលទីប៉ះពាល់ដល់ការរៀនសូត្រ,ការប្រឡង,ឬការងាររបស់លោកអ្នកឡើយ!ហើយអ្វីដែលពិសេសក្រៅពីការសិក្សា ឬបំពេញការងារ Galaxy Tab A7 Lite ដែលមានរាងស្តើងអេក្រង់ធំដល់ទៅ 8.7”… ភ្លឺច្បាស់ត្រជាក់ភ្នែកនេះអាចឱ្យលោកអ្នករីករាយជាមួយនឹងការកម្សាន្តបានយ៉ាងយូរនិងពេញភ្នែកបន្ថែមទៀត។ Galaxy Tab A7 Lite ក៏បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន15W AFC ជាមួយរន្ធUSB ប្រភេទC ថែមទៀតផង។
ក្រៅពីថាមពលថ្មធំហើយ ថេបប្លេត Galaxy Tab A7 Lite ក៏បំពាកទំហំផ្ទុកធំផងដែរ…ដែលសម្រាប់ប្រភេទដាក់ស៊ីមមានទំហំ64 GB ខណៈដែលប្រភេទប្រើWifi មានទំហំ32 GB និងអាចបន្ថែមមេម៉ូរីក្រៅបានរហូតដល់1 TB ឯណោះ…!ដូច្នេះលោកអ្នកមិនបាច់បារម្ភថា អស់ទំហំផ្ទុក ឬ Space ដែលរំខានដល់ល្បឿនដំណើរការរបស់ម៉ាស៊ីនឡើយ។
សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab A7 Lite ដែលនឹងដាក់លក់ជូនក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជានាពេលឆាប់ៗខាងមុខនេះគឺមាន2ប្រភេទដូចជា៖ ប្រភេទប្រើ Wifi (Tab A7 Lite Wifi) ដែលមានតម្លៃ 179 ដុល្លារនិងប្រភេទដាក់ស៊ីមកាតបាន (Tab A7 Lite LTE) ដែលមានតម្លៃ 229 ដុល្លារ ជាមួយនឹងជម្រើស 2 ពណ៌៖ពណ៌ទឹកប្រាក់ (ស៊ុមអេក្រង់ពណ៌ស) និងពណ៌ប្រផេះ (ស៊ុមអេក្រង់ពណ៌ខ្មៅ)។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232៕
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!