ចិន៖ ក្រុមហ៊ុន Xiaomi បានធ្វើការបង្ហាញទូរសព្ទ Xiaomi 13 Pro ដែលជាស្មាតហ្វូនចុងក្រោយបំផុតរបស់ខ្លួន មួយក្នុងចំណោមស្មាតហ្វូនដំបូងៗដែលមកជាមួយបន្ទះឈីប Snapdragon 8 Gen 2។ សម្រាប់ពេលនេះ ក្រុមហ៊ុន Xiaomi កំពុងតែលក់ស៊េរីXiaomi 13 នៅក្នុងប្រទេសចិនប៉ុណ្ណោះ ដោយការបញ្ចេញជាសកលត្រូវបានគេរំពឹងថានឹងមកដល់ក្នុងពេលណាមួយ នៅដើមឆ្នាំ2023។ Xiaomi មិនទាន់បានបញ្ជាក់ពីរឿងនេះទេ អំពីការបញ្ចេញជាសកលនេះ។
បើយោងតាមក្រុមហ៊ុន Xiaomiបានឲ្យដឹងថា ទូរសព្ទ Xiaomi 13 Pro មានអេក្រង់ភ្លឺជាងម៉ូឌែលមុន ដែលលោតពី 1,500 ទៅ 1,900 nits។ អេក្រង់ 6.73អ៊ីញ កម្រិតភាពច្បាស់ 1440P និងល្បឿន 120Hz refresh rate នៅតែរក្សាដូចកាលពីឆ្នាំមុនដោយមានបច្ចេកវិទ្យា LTPO ផងដែរ ដែលបានដំឡើងដើម្បីផ្ដល់នូវ refreshrate នានា សម្រាប់អាយុកាលថ្ម។
បន្ថែមពីនេះ Xiaomi 13 Pro ផ្ដល់នូវថាមពលថ្ម 4,820 mAh ជាមួយនឹង 10W សម្រាប់បញ្ចូលថ្មឥតខ្សែទៅកាន់ឧបករណ៍ដទៃ,50W សម្រាប់ការសាកថ្មឥតខ្សែ, និង 120W សម្រាប់ការបញ្ចូលថ្មដោយប្រើខ្សែ ជំនួយដោយការប្រើឈីប Surge G1 ផ្ទាល់ខ្លួន។ វាបានប្រើប្រាស់រ៉េមប្រភេទ LPDDR5X និងប្រភេទទំហំផ្ទុក UFS 4.0 រួមជាមួយនឹងឈីប Snapdragon8 Gen 2។ ជាងនេះទៅទៀត Xiaomi បានបំពាក់ទូរសព្ទ Xiaomi 13 Pro ជាមួយនឹងកាមេរ៉ាលៃសម្រួលដោយក្រុមហ៊ុនLeica ដូចខាងក្រោម៖
Xiaomi 13 Pro នឹងអាចបញ្ជាទិញបាននៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី14 ខែធ្នូ ដោយមានរ៉េមចាប់ពី 8GB និងទំហំផ្ទុក 128GB។ នៅពេលបញ្ចេញ ក្រុមហ៊ុន Xiaomiនឹងលក់ឧបករណ៍នេះជាមួយជម្រើសពណ៌ ស ខៀវ ខ្មៅ និងបៃតង។ ក្រុមហ៊ុន Xiaomiបានកំណត់តម្លៃទូរសព្ទ Xiaomi 13 Pro នៅក្នុងប្រទេសចិនដូចខាងក្រោម៖
ប្រភព: Notebookcheck