Samsung បង្ហាញទីតាំងរោងចក្រថ្មីផលិតបន្ទះឈីប ក្នុងសហរដ្ឋអាមេរិក តម្លៃ១៧ពាន់លានដុល្លារ - TrueID

Samsung បង្ហាញទីតាំងរោងចក្រថ្មីផលិតបន្ទះឈីប ក្នុងសហរដ្ឋអាមេរិក តម្លៃ១៧ពាន់លានដុល្លារ

November 25, 2021

អាមេរិក៖ ក្រុមហ៊ុន Samsung បានជ្រើសរើសកន្លែងមួយនៅជិតទីក្រុង Taylor ក្នុងរដ្ឋតិចសាស់ សម្រាប់រោងចក្រថ្មីផលិតបន្ទះឈីបកុំព្យូទ័រតម្លៃ១៧ពាន់លានដុល្លារ ចំពេលមានការខ្វះខាតជាសកលនៃសឺមីកុងឌុចទ័រ។ វាគឺជាការបណ្ដាក់ទុនដ៏ធំបំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចរបស់កូរ៉េខាងត្បូងមួយនេះ។រោងចក្រនេះត្រូវបានគេរំពឹងថា នឹងបង្កើតការងារឧស្សាហកម្មបច្ចេកវិទ្យាចំនួន២,០០០ដោយការសាងសង់នឹងចាប់ផ្ដើមនៅដើមឆ្នាំក្រោយ។

ក្រុមហ៊ុន Samsung ក៏ដូចជាគូប្រជែងជាច្រើនរបស់ខ្លួនដែរ កំពុងប្រជែងគ្នាពង្រីកការផលិតបន្ទះឈីបនៅក្នុងសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់។រោងចក្រនេះត្រូវបានគេរំពឹងថា នឹងដំណើរការនៅពាក់កណ្ដាលបន្ទាប់នៃឆ្នាំ២០២៤។

វាកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានកំពុងជំរុញក្រុមហ៊ុនផលិតបន្ទះឈីបដើម្បីបង្កើនការផលិតរបស់ពួកគេ នៅក្នុងសហរដ្ឋអាមេរិក។ ដោយឡែក សេចក្ដីថ្លែងការណ៍ពីការិយាល័យអភិបាលបាននិយាយថាក្រុមហ៊ុននេះនឹងទទួលបានប្រាក់សម្បទាន២៧លានដុល្លារ សម្រាប់បង្កើតការងារនៅក្នុងរដ្ឋ។

បន្ទះឈីបដែលផលិតនៅរោងចក្រថ្មីនេះនឹងត្រូវប្រើនៅក្នុងវិស័យបច្ចេកវិទ្យាជាច្រើន រួមទាំងទូរសព្ទចល័ត, 5G, កុំព្យូទ័រដែលដំណើរការខ្ពស់ និងបញ្ញាសិប្បនិម្មិត។ Samsung គឺជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតមួយរបស់ពិភពលោកដែលមានបុគ្គលិកជាង២០,០០០នាក់ នៅទូទាំងសហរដ្ឋអាមេរិក៕

ក្រុមហ៊ុន Samsung
ក្រុមហ៊ុន Samsung

ប្រភព: BBC

ទាក់ទងជាមួយ:
ជំនួញ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...