ភ្នំពេញ៖ «សម្លមួយចានអាចនឹងមិនត្រូវមាត់អ្នញុំាទាំងអស់ទេ ចុះបើមានសម្លមួយចានរសជាតិផ្សេងទៀត?» ប្រាកដណាស់ គឺអាចនឹងឱ្យអ្នកញុំាអាចរីករាយជាមួយនឹងរសជាតិដែលពួកគេចូលចិត្តនិងចង់បាន។ ដូចគ្នាដែរ ពេលនេះក្រុមហ៊ុន សាមសុងបានបញ្ចេញ និងកំពុងដាក់លក់ Samsung Galaxy A22 Series ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើង។
សូមបញ្ជាក់ផងដែរថា Samsung Galaxy A22 Series ទទួលបានការគាំទ្រច្រើននិងជោគជ័យខ្លាំងចាប់តាំងពីថ្ងៃដាក់ឱ្យកម្ម៉ង់ទិញទុកមុនមកម្លេះ ព្រោះចំនួននៃការកម្ម៉ង់លើសលុប រហូតដល់ធ្វើឱ្យអស់ពីស្តុកមុនកំណត់។ តែទោះជាយ៉ាងណាក៏ក្រុមហ៊ុន សាមសុង មិនធ្វើឱ្យអតិថិជនទាំងអស់ខកចិត្តឡើយ ដោយក្រុមហ៊ុនបានរួសរាន់ដាក់លក់ជូនតាមសេចក្តីត្រូវការទាន់ពេលវេលាផងដែរ។
អ្វីដែលពិសេសសម្រាប់ Samsung Galaxy A22 Series នេះគឺមាន ២ ប្រភេទគឺ Samsung Galaxy A225G និង Samsung Galaxy A22 4G ធម្មតាជាមួយនឹងលក្ខណៈពិសេស និងបច្ចេកវិទ្យាទំនើបៗរៀងៗខ្លួន ដែលអាចផ្តល់នូវជម្រើសសម្រាប់អតិថជនទាំងអស់ ក្នុងការជ្រើសរើសតាមតម្រូវការតាមបេះដូង និងតាមថវិការបស់ខ្លួន។
ហ៊ាននិយាយ ក៏ហ៊ានបង្ហាញជូនអតិថិជនឱ្យបានដឹងកាន់តែច្បាស់ផងដែរ ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិពិសេសៗ(Specs)របស់ Samsung Galaxy A22 Series និងជាមូលហេតុដែលធ្វើឱ្យអតិថិជននិងអ្នកនិយមប្រើប្រាស់ស្មាតហ្វូនទូទាំងប្រទេសស្រឡាញ់ពេញចិត្ត៖
* Samsung Galaxy A22 5G
- អេក្រង់៖ Infinity-V / 6.6” / FHD+ / 90Hz (Refresh rate)
- អង្គចងចាំ៖ 8GB
- អង្គផ្ទុក៖ 128 GB (បន្ថែមក្រៅបានរហូតដល់1TB)
- ល្បឿនដំណើរការ៖ MT6833
- កាមេរ៉ាមុខ៖ 8MP
- កាមេរ៉ាក្រោយ៖ 48MP (Main)/ 8MP (Ultra) / 2MP (Depth)
- ថាមពលថ្ម៖ 5,000 mAh
- ពណ៌៖ ខ្មៅ, ស្វាយ, បៃតងខ្ចី
- តម្លៃ៖ ២៧៩ ដុល្លារ
* Samsung Galaxy A22
- អេក្រង់៖ Infinity-V / 6.4” / HD+sAMOLED/ 90 Hz (Refresh rate)
- អង្គចងចាំ៖ 6GB
- អង្គផ្ទុក៖ 128 GB (បន្ថែមក្រៅបានរហូតដល់1TB)
- ល្បឿនដំណើរការ៖ Helio G80 MT6769V
- កាមេរ៉ាមុខ៖ 13MP
- កាមេរ៉ាក្រោយ៖ 48MP (Main, IOS)/ 8MP (Ultra)/ 2 MP (Depth)/2MP
- ថាមពលថ្ម៖ 5,000 mAh
- ពណ៌៖ ខ្មៅ, ស្វាយ, បៃតងខ្ចី
- តម្លៃ៖ ២៣៩ ដុល្លារ
យ៉ាងណាដែរប៉ុណ្ណឹង សុទ្ធតែល្អទាំង ២ មែនទេ? ព្រោះថាឥឡូវនេះក្រុមហ៊ុន សាមសុងបានរៀបជូនអតិថិជនរួចអស់ហើយនៅឡើយតែលោកអ្នកប៉ុណ្ណោះ។ ចាំអីទៀត ទិញឥឡូវនេះទទួលបានកាដូថែមជូនដ៏ស្រស់ស្អាតភ្លាមៗរួសរាន់ទិញឥឡូវនេះភ្លាមទៅ។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232៕