ឥណ្ឌាបិទប្រព័ន្ធអ៊ីនធឺណេតនៅក្នុងរដ្ឋមួយ ដើម្បីទប់ស្កាត់ការលួចចម្លង ក្នុងការប្រឡងដ៏ធំមួយ - TrueID

ឥណ្ឌាបិទប្រព័ន្ធអ៊ីនធឺណេតនៅក្នុងរដ្ឋមួយ ដើម្បីទប់ស្កាត់ការលួចចម្លង ក្នុងការប្រឡងដ៏ធំមួយ

September 29, 2021

ឥណ្ឌា៖ មនុស្សជាង២៥លាននាក់នៅទូទាំងរដ្ឋ Rajasthan របស់ប្រទេសឥណ្ឌាបានប្រឈមមុខនឹងការរឹតត្បិតនិងបិទអ៊ឺនធឺណេតដោយរដ្ឋាភិបាលកាលពីថ្ងៃអាទិត្យ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការលួចចម្លងក្នុងការប្រឡងដ៏ធំមួយ។

បេក្ខជនរាប់សែននាក់បានចូលរួមការប្រឡងជ្រើសរើសគ្រូបង្រៀនរដ្ឋRajasthan ដែលជាវិញ្ញាសារមួយដែលនឹងបើកផ្លូវទៅរកការងារធ្វើជាគ្រូបង្រៀនបឋមសិក្សាឬអនុវិទ្យាល័យនៅសាលាដែលគ្រប់គ្រងដោយរដ្ឋាភិបាល។វាជាមុខតំណែងដែលគេចង់បាន ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនហើយការប្រឡងមិនត្រូវបានធ្វើឡើងនៅរដ្ឋ Rajasthan ចាប់តាំងពីឆ្នាំ២០១៨មក ដែលអាចជាហេតុផលមួយ ដែលមានបេក្ខជនយ៉ាងច្រើន កាលពីថ្ងៃអាទិត្យ។

មណ្ឌលប្រឡងរាប់ពាន់ត្រូវបានរៀបចំឡើងនៅទូទាំងរដ្ឋដោយប្រជាជនធ្វើដំណើរពីស្រុកកំណើតរបស់ពួកគេតាមរថយន្តក្រុងឥតគិតថ្លៃដែលរៀបចំដោយរដ្ឋាភិបាល។ ប៉ុន្តែក៏មានការរឹតត្បិតលើការលួចចម្លងនៃការប្រឡងសរសេរដែលធ្លាប់រីករាលដាលនាពេលកន្លងមក ដូច្នេះអាជ្ញាធរបានបញ្ជាឲ្យស្រុកនានារឹតបន្តឹងប្រព័ន្ធអ៊ីនធឺណេត ដើម្បីការពារការបែកធ្លាយវិញ្ញាសារ។ យ៉ាងហោចណាស់ ស្រុកចំនួន១០បានបិទអ៊ឺនធឺណេតចល័ត។

នៅស្រុក Jaipur ដែលមានប្រជាជនច្រើនបំផុតរបស់រដ្ឋនេះ ចំនួនជាង៦.៦លាននាក់អ៊ីនធឺណេតត្រូវបានបិទចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច។ ស្រុកធំៗផ្សេងទៀត រួមមាន Alwar,Nagaur, Sikar និង Ajmerក៏បានដាក់ចេញនូវការបិទអ៊ឺនធឺណេតជាបណ្ដោះអាសន្នផងដែរ ដោយសរុបទៅមនុស្សជាង២៥.២លាននាក់ត្រូវបានប៉ះពាល់។ បើយោងតាមរបាយការណ៍អង្កេត រដ្ឋ Rajasthan មានប្រជាជនជាង៦៨លាននាក់។

វិធានការទប់ស្កាត់ការលួចចម្លងផ្សេងទៀតរួមមានកាមេរ៉ាសុវត្ថិភាពដែលបានបំពាក់នៅតាមមណ្ឌលប្រឡងទាំងអស់។ បេក្ខជនមិនត្រូវបានអនុញ្ញាតឲ្យយកចូលម៉ាសពាក់ពីខាងក្រៅនោះឡើយ។ បន្ទាប់ពីមកដល់មណ្ឌលប្រឡងពួកគេត្រូវបោះចោលម៉ាសដែលបានយកមក បន្ទាប់មកប្រើម៉ាសដែលមណ្ឌលប្រឡងផ្ដល់ជូន៕

ប្រភព: CNN

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...