មានការលើកឡើងថា iPhone SE 4 ឆ្នាំ2024 អាចនឹងលុបចោល ឬពន្យារពេល - TrueID

មានការលើកឡើងថា iPhone SE 4 ឆ្នាំ2024 អាចនឹងលុបចោល ឬពន្យារពេល

December 23, 2022

បរទេស៖ អ្នកវិភាគទៅលើផលិតផលរបស់ Apple លោក Ming-Chi Kuo បាននិយាយនៅលើបណ្ដាញសង្គម Twitter ថា ក្រុមហ៊ុន Appleនឹងលុបចោលឬពន្យារពេលផលិតទ្រង់ទ្រាយធំ សម្រាប់ទូរសព្ទ iPhoneSE 4 ឆ្នាំ2024 ដែលបានគ្រោងទុក។ លោក Kuo បាននិយាយថាគាត់ជឿថា Apple នឹងពន្យារពេល ឬលុបចោលឧបករណ៍នេះដោយសារតែការនាំចេញស្មាតហ្វូនកម្រិតកណ្ដាលនិងទាប តិចជាងការរំពឹងទុក មានដូចជា iPhoneSE 3, iPhone 13 mini និង iPhone 14 Plus។

លោក Kuoក៏បាននិយាយផងដែរថា ការរចនាអេក្រង់ពេញដែល Apple មាននៅក្នុងចិត្ត​សម្រាប់ iPhone SE 4 នឹងទាមទារថ្លៃដើមខ្ពស់ដូច្នេះ Apple ប្រហែលជាត្រូវពិចារណាឡើងវិញនូវទីតាំងផលិតផលនិងត្រលប់មកវិញលើការវិនិយោគ សម្រាប់ iPhone SE 4។ការកាត់បន្ថយតម្លៃអភិវឌ្ឍន៍ផលិតផលមិនចាំបាច់ ក៏នឹងជួយ Appleដឹកនាំផ្លូវ ក្នុងបញ្ហាប្រឈមនៃដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ចនៅឆ្នាំ2023 នេះបើយោងតាមលោក Kuo។ ពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថាApple កំពុងធ្វើការលើ iPhone SE ជំនាន់ថ្មីដោយឧបករណ៍នេះគ្រោងនឹងចេញនៅឆ្នាំ2024។

Apple កំពុងបង្កើតឧបករណ៍ ដែលអាចមើលទៅស្រដៀងនឹង iPhone XR ជាមួយនឹងការរចនាអេក្រង់ពេញ ដែលដកចេញនូវ Touch IDនិងប៊ូតុង Home ហើយជំនួសមកវិញដោយប្រើ Face ID ឬប៊ូតុង power មាន Touch ID។ ពាក្យចចាមអារ៉ាមបានបង្ហាញថា iPhone SE 4 អាចមានអេក្រង់LCD ឬ OLED ទំហំ6.1អ៊ីញ រួមជាមួយថ្ងាសឆកនៅផ្នែកខាងលើ។ ផែនការរបស់ Apple សម្រាប់ iPhone SE 4 មិនទាន់សម្រេចនៅឡើយទេហើយនៅដើមឆ្នាំនេះ អ្នកវិភាគទៅលើក្រុមហ៊ុន Apple លោក RossYoung បាននិយាយថា Apple មិនទាន់ធ្វើការសម្រេចចិត្តរវាងអេក្រង់ OLED ឬ LCD សម្រាប់ឧបករណ៍នោះទេ។

ក្រុមហ៊ុន Apple បានឈប់ផលិត iPhone អេក្រង់ទំហំ5.4អ៊ីញ បន្ទាប់ពីការលក់មិនសូវបានល្អនៃម៉ូឌែល iPhone 12 និង iPhone 13 ទំហំ mini ហើយពាក្យចចាមអារ៉ាមក៏បានបង្ហាញផងដែរថាiPhone 14 Plus មានតម្លៃសមរម្យត្រូវបានគេមើលឃើញថាមានការលក់ទាបជាងការរំពឹងទុកផងដែរ។ សម្រាប់ហេតុផលនោះ ជំនួសមកវិញក្រុមហ៊ុន Apple អាចផ្ដោតទៅលើកំពូល iPhone ឆ្នាំ2023 និង2024 របស់ខ្លួនវិញដោយធ្វើការពន្យារពេលនៃការអភវិឌ្ឍន៍លើ iPhone SE ឬជ្រើសរើសប្រើប្រាស់សមាសធាតុតម្លៃថោកដែលនឹងអនុញ្ញាតឲ្យមានតម្លៃទាបជាងគម្រោងការផ្លាស់ប្ដូរការចនា៕

ការបង្ហោះនៅលើ Twitter របស់លោក Ming-Chi Kuo

ប្រភព: MacRumors

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...