បរទេស៖ នៅក្នុងកំណែ iOS 16 ក្រុមហ៊ុន Apple បានអាប់ដេតរូបតំណាងថ្មនៅលើ iPhones ជាមួយ Face ID ដើម្បីបង្ហាញភាគរយថ្មជាក់លាក់។នៅពេលបញ្ចេញដំបូង មុខងារនេះមិនបានរួមបញ្ចូល iPhone 13 mini,iPhone 12 mini, iPhone XR, ឬ iPhone11 នោះទេ ប៉ុន្តែយោងតាមរបាយការណ៍ជាច្រើនពីវេទិកាជជែករបស់វេបសាយ MacRumorsនិងពីបណ្ដាញសង្គម Twitter បានឲ្យដឹងថាទូរសព្ទ iPhone ទាំងអស់នេះឥឡូវ គាំទ្រមុខងារនេះហើយ។
ភាគរយថ្មមិនមានវត្តមាននៅលើ iPhones ដែលមាន Face ID នៅក្នុង iOS 15ដោយសារខ្វះកន្លែងទំនេរទាំងសងខាងនៃថ្ងាសឆក ដែលផ្ទុក hardware នៃកាមេរ៉ា TrueDepth ប៉ុន្តែការរចនា iOS 16ដែលបានអាប់ដេតរបស់ Apple បន្ថែមកម្រិតថ្មជាក់លាក់ទៅកាន់រូបតំណាងថ្មដោយផ្ដល់នូវគំនិតប្រសើរជាងមុន អំពីស្ថានភាពថ្មភ្លាមៗ។ ជាមួយនឹងការអាប់ដេតនេះអ្នកប្រើប្រាស់ iPhone 13 mini, iPhone 12 mini, iPhone XR និង iPhone 11 អាចមើលភាគរយថ្មរបស់ពួកគេនៅក្នុងរបាស្ថានភាព ហើយភាគរយថ្មមានជាផ្លូវការនៅលើiPhone XR និងម៉ូឌែលក្រោយៗ៕
ប្រភព: MacRumors