All New Honda CLICK160 នាំមកនូវនិយមន័យថ្មីទាំងស្រុង! - TrueID

All New Honda CLICK160 នាំមកនូវនិយមន័យថ្មីទាំងស្រុង!

June 27, 2022

ភ្នំពេញ៖ ក្រុម​ហ៊ុន NCX​ ដែលជា​ក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទ ដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖

- ម៉ូតូHonda រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda

ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេសនិងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុនបានធ្វើការដាក់លក់ជាផ្លូវការនូវម៉ូតូម៉ាកHonda CLICK160 SPEEDING TOMORROW ស៊េរីថ្មីជាមួយនឹងរូបរាងបែបស្ព័រគ្រប់ជ្រុងជ្រោយ ហំលើសគេ និងកាន់តែរំជើបរំជួលជាមួយកម្លាំងម៉ាស៊ីន 160cc រួមទាំងបច្ចេកវិទ្យាហុងដាលំដាប់ពិភពលោកeSP+​​ ផ្តល់ថាមពលដ៏អស្ចារ្យគ្មានគូប្រៀបគ្រប់ដងវិថី។

តោះចឹងមកស្វែងយល់បន្ថែមជាមួយនឹងមុខងារដែលបំពាក់នៅលើម៉ូតូ HondaCLICK160

- ចង្កៀងមុខថ្មី!

រចនាថ្មីបែបFuturistic Dual LED ជំនាន់ចុងក្រោយបង្កើននូវភាពស្ព័រកាន់តែមុតស្រួច ផ្តល់នូវពន្លឺច្បាស់ល្អនិងទាក់ទាញគ្រប់ក្រសែភ្នែក។

- និមិត្តសញ្ញា CLICK160 ថ្មី! 

ធ្វើពីលោហៈធាតុពណ៌ប្រាក់រលើបរលោងកាន់តែទាក់ទាញ​ ហើយឆ្លុះបញ្ចាំងពីភាពPREMIUM SPORTY លើសគេ។

- New Honda Smart Key

កាន់តែទំនើប! ជាមួយកូនសោរដ៏ឆ្លាតវៃជំនាន់ចុងក្រោយបញ្ឆេះម៉ាស៊ីនដោយមិនប្រើកូនសោរ និងប្រព័ន្ឋឆ្លើយតបត្រលប់មកវិញផ្តល់សុវត្ថិភាពខ្ពស់។

- New Full Digital Speedometer

ទំនើបឈានមុខគេកុងទ័រ Full Digital បង្ហាញគ្រប់មុខងារដូចជា ល្បឿន ចំងាយចរ នាឡិកា ភ្លើង សញ្ញា​​​ឈប់រយៈពេលខ្លី​ភ្លើងជូនដំណឹង ការគណនាប្រេងសាំង​និងមុខងារផ្សេងៗទៀតសម្រាប់ការប្រើប្រាស់គ្រប់តួនាទីក្នុងកំឡុងពេលបើកបរ។

- New Wider Tyre

សំបកកង់ធំជាងមុនទាំងខាងមុខនិងខាងក្រោយ គ្រប់គ្រងបានគ្រប់ស្ថានភាពផ្លូវបង្កើនទំនុកចិត្តខ្ពស់ក្នុងការបើកបរ។

- New USB Charger in Console Box

កន្លែងសាកថ្មថ្មី!បំពាក់បន្ថែមជាមួយ USB ប្រភេទ A នៅផ្នែកខាងឆ្វេង សម្រួលដល់តម្រូវការសាកថ្មគ្រប់ពេល​វេលា រក្សាទំនាក់ទំនងរបស់លោកអ្នកបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

- New Large Luggage Box

ឃ្លុបដាក់ឥវ៉ាន់មានទំហំធំអាចផ្ទុកសម្ភារៈបានរហូតដល់ទៅ 18លីត្រ។

- eSAF (Enhanced SmartArchitecture Frame)

តួថ្មី eSAF អភិវឌ្ឍន៍មកជាមួយលក្ខណៈពិសេសបង្កើនតុល្យភាព និងងាយស្រួលគ្រប់គ្រងក្នុងការបើកបរ។

- New Generation of Engine Technology eSP+

ថ្មី! ម៉ាស៊ីន160cc eSP+ បំពាក់មកជាមួយស៊ូប៉ាប់​4​ និងប្រព័ន្ឋប៊ិចសាំងPGM-FI ផ្តល់នូវអនុភាពកាន់តែខ្លាំង​​ ធ្វើឲ្យការបើកបរបស់ម៉ូតូអូតូបែបPREMIUM SPORTY កាន់តែរំជើបរំជួល សន្សំសំចៃប្រេងសាំងបានយ៉ាងល្អឥតខ្ចោះនិងជួយកាត់បន្ថយជាតិពុលទៅក្នុងបរិស្ថាន។

ជាមួយនឹងជម្រើសរហូតទៅដល់៣ពណ៌៖

· ពណ៌ស៖ ប្រកបដោយអនុភាពនៃល្បឿនគ្មានគូប្រៀប

· ពណ៌ខ្មៅ៖ ពោរពេញដោយអនុភាពដ៏លើសលប់

· ពណ៌ក្រហម៖ ឆ្ពោះទៅកាន់អនាគតដ៏អស្ចា្យ

បញ្ជាក់បន្ថែម៖

អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូ Honda ទាំងអស់ទូទាំងប្រទេសចាប់ពីថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២២ នេះតទៅ។

សម្រាប់ព័ត៌មានបន្ថែមចូលទៅកាន់លីងខាងក្រោម៖

· Website: https://bit.ly/SpeedingTomorrow

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...