ឈប់ត្រាំទូរសព្ទរបស់អ្នក ក្នុងអង្ករ បន្ទាប់ពីចូលទឹក ប៉ុន្តែត្រូវដឹងអ្វីដែលអ្នកគួរធ្វើវិញ - TrueID

ឈប់ត្រាំទូរសព្ទរបស់អ្នក ក្នុងអង្ករ បន្ទាប់ពីចូលទឹក ប៉ុន្តែត្រូវដឹងអ្វីដែលអ្នកគួរធ្វើវិញ

May 30, 2022

យល់ដឹង៖ អង្ករមានសមត្ថភាពស្រូបយកជាតិទឹក ពីវត្ថុសើម ប៉ុន្តែវាតិចតួចណាស់។ លើសពីនេះវាមិនអាចដោះស្រាយបញ្ហាចម្បងនោះទេ។ ពេលខ្លះប្រសិនបើទឹកមិនជ្រាបចូលទូរសព្ទខ្លាំងពេកទេ គ្រាន់តែទុកវាចោលហើយទុកពេលឲ្យវាស្ងួតនឹងអាចជួយសន្សំសំចៃ។ មនុស្សមួយចំនួនគិតថា អង្ករពិតជាអាចជួយដោះស្រាយបញ្ហានេះបាន ប៉ុន្តែការពិតទៅគ្រាន់តែទុកទូរសព្ទចោលធម្មតា ក៏អាចជួយបានដែរ។

អ្វីដែលកាន់តែអាក្រក់ថែមទៀតគឺថាអង្ករអាចនឹងបន្ថែមបញ្ហាមួយកម្រិត ក្នុងករណីខ្លះ។កម្ទេចអង្ករអាចនឹងចូលទៅតាមរន្ធផ្សេងៗរបស់ទូរសព្ទ និងលាយចូលជាមួយទឹក បង្កើតជាសារធាតុស្អិតដែលពិបាកនឹងយកចេញ។ គន្លឹះក្នុងការជួយសង្គ្រោះទូរសព្ទសើមគឺមិនចាំបាច់ត្រឹមតែទុកទូរសព្ទចោលឲ្យវាស្ងួតប៉ុណ្ណោះទេ ដែលនោះវាអាចដំណើរការប្រសិនបើអ្នកមានសំណាង។ ប៉ុន្តែវាមានប្រសិទ្ធភាពជាង ក្នុងការយកទឹកចេញបានកាន់តែច្រើនកាន់តែលឿន តាមតែអាចធ្វើទៅបាន។

ប្រសិនបើទូរសព្ទរបស់អ្នកធ្លាក់ចូលទឹកជំហានដំបូងគឺបិទវាចោលសិន។ កុំព្យាយាមបើកទូរសព្ទរបស់អ្នកឲ្យដំណើរការឡើងវិញប្រសិនបើទឹកជាអ្នកធ្វើឲ្យវារលត់។ បន្ទាប់មកទៀត គួរតែដកអ្វីដែលអាចដកចេញបាន។នោះរួមមានស៊ីមកាត មេម៉ូរីកាត និងថ្ម (ប្រសិនបើថ្មរបស់អ្នកអាចដកចេញបាន)។បន្ទាប់មកទៀត អ្នកអាចធ្វើតាមគន្លឹះបឋម ដោយប្រើកង្ហាឬខ្យល់បង្ហាប់ ដើម្បីផ្លុំទឹកចេញរន្ធនានា។

យ៉ាងណាមិញ វាក៏មិនអាចធ្វើអ្វីបាន ចំពោះទឹកដែលចូលដល់ក្នុងទូរសព្ទតែម្ដងនោះទេ។មកដល់ដំណាក់កាលនេះ អ្នកគួរតែរកអ្នកជំនាញ ឬជាងឲ្យជួយប្រសើរជាង ពីព្រោះពួកគាត់មានឧបករណ៍ ឬក៏តម្រូវឲ្យដោះទូរសព្ទចេញ។ យ៉ាងណាមិញប្រសិនបើទូរសព្ទរបស់អ្នកមានកម្រិតបច្ចេកវិទ្យាធន់នឹងទឹកវានឹងអាចជួយសម្រាលបន្ទុកដល់អ្នកបានខ្លះដែរ៕

រូបភាពពី Pexels
រូបភាពពី Pexels

ប្រភព: How-To Geek

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...