ពាក្យចចាមអារ៉ាមកាន់តែច្រើនចាប់ផ្ដើមនិយាយ ពី iPhone 14 មានកាមេរ៉ាក្រោយរាបស្មើ និងគ្មានថ្ងាសឆក - TrueID

ពាក្យចចាមអារ៉ាមកាន់តែច្រើនចាប់ផ្ដើមនិយាយ ពី iPhone 14 មានកាមេរ៉ាក្រោយរាបស្មើ និងគ្មានថ្ងាសឆក

January 3, 2022

បរទេស៖ ការបញ្ចេញស្មាតហ្វូនឆ្នាំ2022របស់ Apple នឹងមាន iPhone14 ជាមួយនឹងកាមេរ៉ាទម្លុះផ្ទៃអេក្រង់ខាងមុខដែលនឹងលុបបំបាត់ថ្ងាសឆកចោល នេះបើយោងតាមការទស្សន៍ទាយរបស់លោក Mark Gurman ក្នុងឆ្នាំ2022នេះ រួមជាមួយនឹង iPhone SE ដែលបានធ្វើបច្ចុប្បន្នភាពជាមួយនឹងសេវា 5G។

ក្រុមហ៊ុន Apple នឹងចេញលក់ទូរសព្ទ iPhone សេរ៊ីថ្មីក្នុងអំឡុងឆ្នាំ2022នេះពីព្រោះក្រុមហ៊ុននេះតែងតែបញ្ចេញទូរសព្ទរបស់ខ្លួន ជាទៀងទាត់ជារៀងរាលឆ្នាំ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។យោងតាមព្រឹត្តិប័ត្រព័ត៌មាន  "Power On" របស់លោក Mark Gurmanពីសារព័ត៌មាន Bloomberg បានបង្ហាញថា ក្រុមហ៊ុន Appleនឹងនាំយកការផ្លាស់ប្ដូរការរចនាដ៏ធំ ទៅកាន់ iPhone 14។

ជំនួសឲ្យថ្ងាសឆក លោក Gurman និយាយថា Appleនឹងបង្ហាញពីកាមេរ៉ាទម្លុះផ្ទៃអេក្រង់ខាងមុខ។ Apple នឹងត្រូវបង្កើតជម្រើសមួយថ្មី ដើម្បីបន្តប្រើប្រាស់ Face ID នៅលើកំពូលស្មាតហ្វូនរបស់ខ្លួន។ វាអាចនឹងដាក់បង្កប់ប្រព័ន្ធនេះនៅខាងក្រោមអេក្រង់វិញ។

គំនិតនៃការបង្ហាញពីកាមេរ៉ាទម្លុះផ្ទៃអេក្រង់នេះ ធ្លាប់បានលើកឡើងរួចមកហើយក្នុងការទស្សន៍ទាយផ្សេងទៀតនៅឆ្នាំ2021 ពីប្រភព The Elec ក្នុងខែធ្នូពីលោក Ming-Chi Kuo ក្នុងខែមីនា។ ពាក្យចចាមអារ៉ាមផ្សេងទៀតពីiPhone 14 បានបង្ហាញថា កាមេរ៉ាក្រោយរបស់វានឹងរាបស្មើ(មិនផុសខ្ពស់ដូចមុន)។ កាមេរ៉ារបស់វាអាចនឹងលោតឡើង ពីទំហំ 12MP ឡើងទៅ 48MP ក៏ថាបាន៕

iPhone 14 អាចនឹងលែងមានថ្ងាសឆកទៀតហើយ
iPhone 14 អាចនឹងលែងមានថ្ងាសឆកទៀតហើយ

ប្រភព: Apple Insider

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...