យ៉ាងម៉េចហើយ iPhone 14 mini? តោះមកដឹងពី ការអាប់ដេតបន្ថែមថ្មី - TrueID

យ៉ាងម៉េចហើយ iPhone 14 mini? តោះមកដឹងពី ការអាប់ដេតបន្ថែមថ្មី

August 23, 2022

ការអាប់ដេតថ្មី៖

បរទេស៖ ប្រភពនៃព័ត៌មាននេះ គឺលោក Evan Blass ឥឡូវនេះបានលុបចោលការបង្ហោះនៅលើបណ្ដាញសង្គមTwitter ដែលបានផ្សព្វផ្សាយអត្ថបទរបស់គាត់ ហើយបញ្ជាក់ថា ប្រភពផ្សេងទៀតបានជូនដំណឹងទៅកាន់គាត់ថាវាគឺជា iPhone 14 Max ដែលនឹងបង្ហាញខ្លួន នៅក្នុងត្រកូល iPhoneឆ្នាំ2022 របស់ក្រុមហ៊ុន Apple (ដូចអ្វីដែលគេរំពឹងទុកដដែល ដូចកាលពីមុន)។ ដូច្នេះ វត្តមានរបស់ iPhone14 mini នៅក្នុងបញ្ជីអ្នកចែកចាយពិសេសនេះ ឥឡូវនេះត្រូវបានគេមើលឃើញគួរឲ្យសង្ស័យវិញ។

អត្ថបទដើម៖

ការលេចធ្លាយថ្មីនេះគឺជារឿងមួយគួរឲ្យភ្ញាក់ផ្អើល មុនពេល Apple នឹងធ្វើការប្រកាសបង្ហាញស៊េរី iPhone 14។ មួយរយៈមកនេះ ប្រព័ន្ធផ្សព្វផ្សាយភាគច្រើនបានយល់ស្របថា សែស្រឡាយ iPhone របស់ Apple ក្នុងឆ្នាំ2022 នឹងមាន iPhone 14 ធម្មតា, iPhone 14 Max, iPhone 14 Pro, និង iPhone 14 Pro Max។

ទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកលេចធ្លាយ Evan Blass បានឲ្យដឹងថា សែស្រឡាយនោះនឹងឃើញ iPhone 14 Max ត្រូវបានចូលមកជំនួសដោយ iPhone 14 mini ដដែលវិញ។ ដោយសរសេរឲ្យវេបសាយ 91Mobiles លោក Blass អះអាងថា ព័ត៌មានអំពីឧបករណ៍របស់ Apple បានមកដោយផ្ទាល់ពីដៃគូបណ្ដាញលំដាប់កំពូល ដែលមានមូលដ្ឋាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ តាមមើលទៅ ដៃគូបច្ចុប្បន្ននេះកំពុងរៀបចំទំព័រផលិតផលសម្រាប់ស្មាតហ្វូន iPhone 14 ដែលនឹងមកដល់នាពេលខាងមុខ និងឧបករណ៍ iPad មួយចំនួន ហើយ iPhone 14 mini គឺនៅទីនោះជាមួយគេដែរ។

ជាការពិតណាស់ នេះអាចជាការវាយខុសដោយលោក Blass ឬកំហុសរបស់អ្នកចែកចាយអាថ៌កំបាំង ប៉ុន្តែតាមមើលទៅ ព័ត៌មាននៃការផ្ដល់ជូនអាចត្រូវបានគេចាត់ទុកថា ត្រឹមត្រូវ។ វានឹងក្លាយជាការភ្ញាក់ផ្អើលដ៏ធំមួយ ប្រសិនបើ Apple iPhone 14 mini រុញ iPhone 14 Max ឲ្យចេញពីត្រកូល ទោះជាយ៉ាងណា ក៏នៅមានហ្វេនៗរីករាយជាច្រើន ដែលមិនចង់ឃើញ Apple កាត់ម៉ូឌែល mini នោះទេ៕

បញ្ជីឧបករណ៍របស់ Apple (រូបភាពដោយ 91Mobiles/Evan Blass)
បញ្ជីឧបករណ៍របស់ Apple (រូបភាពដោយ 91Mobiles/Evan Blass)
រូបភាពដោយ ApplesFresh/Unsplash
រូបភាពដោយ ApplesFresh/Unsplash

ប្រភព: Notebookcheck

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...