អ៊ីរ៉ង់ជឿថា ឃាតករបានប្រើឧបករណ៍ទំនើបភ្ជាប់ជាមួយផ្កាយរណប ដើម្បីធ្វើឃាតអ្នកវិទ្យាសាស្ត្រកំពូលរបស់ខ្លួន - TrueID

អ៊ីរ៉ង់ជឿថា ឃាតករបានប្រើឧបករណ៍ទំនើបភ្ជាប់ជាមួយផ្កាយរណប ដើម្បីធ្វើឃាតអ្នកវិទ្យាសាស្ត្រកំពូលរបស់ខ្លួន

December 7, 2020

អ៊ីរ៉ង់៖ ការធ្វើឃាតលើអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់អ៊ីរ៉ង់នាពេលថ្មីៗនេះត្រូវបានធ្វើឡើងដោយមានជំនួយពីឧបករណ៍អេឡិចត្រូនិចទំនើបដែលត្រួសត្រាយដោយឧបករណ៍ផ្កាយរណប នេះបើយោងតាមលោកឧត្តមសេនីយ៍ត្រី Ramazan Sharif។ លោក Mohsen Fakhrizadeh ដែលត្រូវបានគេជឿថា ជាអ្នកដឹកនាំកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បានស្ថិតនៅក្នុងរថយន្តមួយនៅភាគខាងកើតនៃទីក្រុងTehran នៅពេលដែលគាត់ត្រូវបានគេបាញ់សម្លាប់ នៅរសៀលថ្ងៃទី២៧ខែវិច្ឆិកា។

វាស្ថិតនៅក្នុងភាពមិនច្បាស់លាស់ថាតើការវាយប្រហារអាចសម្រេចបានយ៉ាងដូចម្ដេច ប៉ុន្តែសារព័ត៌មានរបស់អ៊ីរ៉ង់ជឿថាវាជាការវាយប្រហារដ៏ទំនើបមួយ ដោយការបាញ់កាំភ្លើងនិងការផ្ទុះមួយ។ទីភ្នាក់ងារសារព័ត៌មានមួយបានរាយការណ៍កាលពីថ្ងៃអាទិត្យថាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវបានបាញ់ ដោយកាំភ្លើងយន្តពីចម្ងាយដែលគ្រប់គ្រងដោយការបញ្ជាពីក្នុងឡានមួយផ្សេងទៀត។

អ៊ីរ៉ង់បានអះអាងម្ដងហើយម្ដងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនត្រូវបានប្រើប្រាស់សម្រាប់គោលបំណងសន្តិភាព ប៉ុន្តែប្រទេសអ៊ីស្រាអែលនិងរដ្ឋដទៃទៀតបានចោទប្រកាន់ទីក្រុងTehran ថាបានព្យាយាមអភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរនៅក្នុងកម្មវិធីមួយដែលពួកគេនិយាយថា ត្រូវបានដឹកនាំដោយលោក Fakhrizadeh។

ខណៈពេលដែលមិនបានផ្ដល់ភស្ដុតាង មន្ត្រីអ៊ីរ៉ង់កំពូលបានស្ដីបន្ទោសអ៊ីស្រាអែលចំពោះការធ្វើឃាតនេះ ហើយមេដឹកនាំកំពូលលោក Ayatollah Seyyed Ali Khamenei និងអ្នកផ្សេងទៀតបានសន្យាថា នឹងសងសឹកចំពោះការសម្លាប់នេះ។រដ្ឋាភិបាលអ៊ីស្រាអែលមិនមានអត្ថាធិប្បាយអ្វី ជុំវិញការចោទប្រកាន់នេះទេ៕

អ្នកវិទ្យាសាស្ត្រកំពូលអ៊ីរ៉ង់ លោក Mohsen Fakhrizadeh
អ្នកវិទ្យាសាស្ត្រកំពូលអ៊ីរ៉ង់ លោក Mohsen Fakhrizadeh
កន្លែងកើតហេតុនៃការធ្វើឃាត
កន្លែងកើតហេតុនៃការធ្វើឃាត
កន្លែងកើតហេតុនៃការធ្វើឃាត
កន្លែងកើតហេតុនៃការធ្វើឃាត
ពិធីបុណ្យសពលោក Mohsen Fakhrizadeh
ពិធីបុណ្យសពលោក Mohsen Fakhrizadeh
ពិធីបុណ្យសពលោក Mohsen Fakhrizadeh
ពិធីបុណ្យសពលោក Mohsen Fakhrizadeh
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...