តេឡេទស្សន៍ James Webb ធ្វើតេស្ដថតរូបផ្កាយលើកដំបូង លទ្ធផលលើសពីការរំពឹងទុក - TrueID

តេឡេទស្សន៍ James Webb ធ្វើតេស្ដថតរូបផ្កាយលើកដំបូង លទ្ធផលលើសពីការរំពឹងទុក

March 17, 2022

បរទេស៖ ទីភ្នាក់ងារអវកាសអាមេរិកសម្រេចបាននូវលទ្ធផលដ៏សំខាន់មួយក្នុងការរៀបចំរបស់ខ្លួននូវតេឡេទស្សន៍អវកាស James Webb។ក្រុមវិស្វករបាននិយាយថា ឥឡូវនេះពួកគាត់បានគ្រប់គ្រងដើម្បីផ្ដោតទាំងស្រុងទៅលើអ្នកអង្កេតអវកាសតម្លៃ១០ពាន់លានដុល្លារមួយនេះដោយធ្វើតេស្ដការថតរូបនៃផ្កាយមួយ។ ពួកគាត់និយាយថាការបញ្ចេញសមត្ថភាពរបស់វាគឺលើសពីការរំពឹងទុក។

ដើម្បីឈានដល់ដំណាក់កាលនេះកញ្ចក់ទាំងអស់នៃតេឡេទស្សន៍ Webb ត្រូវបានតម្រឹមនៅផ្នែកតូចៗទំហំប៉ុនមុខកាត់នៃសក់របស់មនុស្ស។ប៉ុន្តែទីភ្នាក់ងារបានបង្ហាញថា ការងារជាច្រើនទៀតកំពុងស្ថិតនៅខាងមុខមុនពេលតឡេទស្សន៍នេះត្រូវបានប្រកាសថា អាចដំណើរការបាន។

លោក Lee Feinberg វិស្វកររបស់ណាសា ដែលបានអភិវឌ្ឍន៍វត្ថុធាតុផ្នែកអុបទិករបស់តេឡេទស្សន៍ Webbបានរៀរាប់អំពី ការបញ្ចេញរូបភាពដំបូងដែលបានថតបានយ៉ាងពេញលេញថាជារឿងមួយដ៏អស្ចារ្យ។ តេឡេទស្សន៍ Webb ដែលត្រូវបានបង្កើតឡើងដើម្បីស្នងតំណែងពីតេឡេទស្សន៍ហូប៊លដ៏ល្បីឈ្មោះ ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី២៥ខែធ្នូ នៅលើរ៉ុក្កែត Ariane-5 ពីតំបន់ French Guiana។

គោលដៅសំខាន់របស់វាគឺដើម្បីថតរូបផ្កាយតាំងពីកំណើតដំបូងៗដែលរះនៅក្នុងចក្រវាលនិងដើម្បីសង្កេតមើលភពនៅឆ្ងាយៗ ថាតើពួកវាអាចទ្រទ្រង់ជីវិតបានដែរឬអត់។ ដើម្បីធ្វើឲ្យWebb អាចបំពេញបេសកកម្មនេះបានវាត្រូវបានគេបំពាក់នូវកញ្ចក់គោល មុខកាត់៦.៥ម៉ែត្រ។ប៉ុន្តែផ្ទៃឆ្លុះនេះដែលផ្គុំឡើងពីបំណែកកញ្ចក់ចំនួន១៨ គឺមានទំហំធំណាស់ដែលវាអាចបត់បាន ដើម្បីអាចដាក់ចុះទៅក្នុងរ៉ុក្កែត Ariane។ដូច្នេះ ភារកិច្ចដំបូងចាប់តាំងពីបានបាញ់បង្ហោះរួច គឺត្រូវទាមទារឲ្យបើកបន្ទះកញ្ចក់នេះមកវិញរួមជាមួយផ្នែកអុបទិកផ្សេងទៀត ហើយដើម្បីឲ្យពួកវាដំណើរការបានរលូនរួមគ្នា៕

រូបថតផ្កាយ 2MASS J17554042+6551277 ដែលត្រូវបានធ្វើតេស្ដ
រូបថតផ្កាយ 2MASS J17554042+6551277 ដែលត្រូវបានធ្វើតេស្ដ
James Webb ថតសែហ្វីនៃផ្ទៃកញ្ចក់របស់ខ្លួនឯង
James Webb ថតសែហ្វីនៃផ្ទៃកញ្ចក់របស់ខ្លួនឯង

ប្រភព: BBC

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...