បាតុភូតដ៏កម្រ ៨០០ឆ្នាំមានម្តង! ភពព្រហស្បតិ៍ និងភពសៅរ៍ នឹងខិតមកកៀកគ្នានៅខែធ្នូនេះហើយ - TrueID

បាតុភូតដ៏កម្រ ៨០០ឆ្នាំមានម្តង! ភពព្រហស្បតិ៍ និងភពសៅរ៍ នឹងខិតមកកៀកគ្នានៅខែធ្នូនេះហើយ

December 7, 2020

បរទេស៖ មុននឹងដាច់ឆ្នាំ២០២០នេះ ភពព្រហស្បតិ៍និងភពសៅរ៍នឹងខឹតមកជិតគ្នាបំផុតដែលនឹងមើលទៅដូចជា “ភពទ្វេ” (doubleplanets)។ការជួបគ្នាដ៏អស្ចារ្យនេះ គឺមិនដែលកើតឡើងអស់រយៈពេលជិត៨០០ឆ្នាំមកហើយ។

នៅពេលដែលគន្លងគោចរ របស់ភពទាំងពីរស្របគ្នារៀងរាល់២០ឆ្នាំម្តង ភពព្រហស្បតិ៍និងភពសៅរ៍នឹងមកកៀកគ្នាខ្លាំង។ ហេតុការណ៍នេះកើតឡើងដោយសារតែភពព្រហស្បតិ៍ វិលជុំវិញព្រះអាទិត្យរៀងរាល់១២ឆ្នាំម្តង ខណៈពេលដែលគន្លងរបស់ភពសៅរ៍ត្រូវការពេល ៣០ឆ្នាំ ពោលគឺរៀងរាល់ពីរទៅបីទសវត្សម្តង។ 

យោងតាម EarthSky បាននិយាយថា ការជួបគ្នានៅថ្ងៃទី ២១ ខែធ្នូឆ្នាំ ២០២០ នេះ ភពទាំងពីរនឹងមានចម្ងាយពីគ្នាតែ ០.១ ដឺក្រេប៉ុណ្ណោះ ពោលគឺតិចជាងអង្កត់ផ្ចិតនៃព្រះចន្ទបន្តិច។ ពាក្យថា “ ការជួបគ្នា” (conjunction) ត្រូវបានប្រើដោយតារាវិទូដើម្បីពិពណ៌នាអំពីការប្រជុំរបស់វត្ថុនានានៅលើមេឃពេលយប់ ហើយការជួបគ្នាដ៏អស្ចារ្យ (the great conjunction) កើតឡើងរវាងភពធំជាងគេពីរនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងគឺ ភពព្រហស្បតិ៍ និងភពសៅរ៍។

ភពព្រហស្បតិ៍ និងភពសៅរ៍ នឹងខិតមកកៀកគ្នាម្តងទៀតនៅឆ្នាំ ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ2020 
ភពព្រហស្បតិ៍ និងភពសៅរ៍ នឹងខិតមកកៀកគ្នាម្តងទៀតនៅឆ្នាំ ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ2020 

ទោះយ៉ាងណា ការជួបគ្នារបស់ភពទាំងពីរនៅឆ្នាំ២០២០ ពិតជារឿងកម្រខ្លាំងណាស់ចាប់តាំងពីឆ្នាំ១២២៦ ដែលវាធ្លាប់កើតឡើងម្តងរួចមកហើយ។ ព្រឹត្តិការណ៍នេះ អាចមើលឃើញពីគ្រប់ទីកន្លែងនៅលើពិភពលោក ពេលដែលមេឃភ្លឺច្បាស់។

អ្នកស្រាវជ្រាវម្នាក់ បាននិយាយថាភពទាំងពីរនេះនឹងមិនមកកៀកគ្នាបែបនេះទៀតទេ ទាល់តែប្រហែលក្រោយឆ្នាំ ២៤០០ ទើបមកម្តងទៀត៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...