មិនខ្លាចគេហេក! ទាំង Apple, Google, និង Microsoft ឆាប់ៗនេះ នឹងអនុវត្តស្ដង់ដារ sign-in ថ្មី មិនត្រូវការ Password - TrueID

មិនខ្លាចគេហេក! ទាំង Apple, Google, និង Microsoft ឆាប់ៗនេះ នឹងអនុវត្តស្ដង់ដារ sign-in ថ្មី មិនត្រូវការ Password

May 6, 2022

បរទេស៖ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple, Google, និង Microsoft បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាពួកគេបានប្តេជ្ញាចិត្តក្នុងការកសាងការគាំទ្រ ការមិនប្រើ password សម្រាប់ sign-in នៅគ្រប់ឧបករណ៍ចល័ត, កុំព្យូទ័រលើតុ,និងវេទិកា browser ដែលនឹងត្រូវគ្រប់គ្រងក្នុងឆ្នាំខាងមុខ។

នេះមានន័យថា ការផ្ទៀងផ្ទាត់មិនត្រូវការ password នឹងមកដល់គ្រប់វេទិកាឧបករណ៍សំខាន់ៗទាំងអស់នាពេលអនាគត និងមិនយូរប៉ុន្មានទៀតទេ ដោយរួមមាននៅលើប្រព័ន្ធប្រតិបត្តិការសម្រាប់ទូរសព្ទដូចជា Android និង iOS, កម្មវិធី browserនានា ដូចជា Chrome, Edge, និង Safari, និងប្រព័ន្ធប្រតិបត្តិការសម្រាប់កុំព្យូទ័រ ដូចជា Windows និង macOS។

ដំណើរការ login ដោយមិនត្រូវការpassword នឹងអនុញ្ញាតឲ្យអ្នកជ្រើសរើសទូរសព្ទរបស់ពួកគេ ជាឧបករណ៍ផ្ទៀងផ្ទាត់សំខាន់សម្រាប់ apps, វេបសាយ, និងសេវាកម្មឌីជីថលដទៃទៀត។ការដោះសោទូរសព្ទដោយប្រើអ្វីក៏ដោយ ដែលត្រូវបានកំណត់ជាសកម្មភាពលំនាំដើម (defaultaction) រួមមានការបញ្ចូល PIN, ការគូស pattern, ឬប្រើការដោះសោស្នាមម្រាមដៃនឹងគ្រប់គ្រាន់ដើម្បីចូលទៅកាន់សេវាកម្មគេហទំព័រ ដោយមិនចាំបាច់ត្រូវការ passwordដែលអាចធ្វើទៅរួច តាមរយៈការប្រើ cryptographic token តែមួយគត់ ដែលត្រូវបានគេហៅថា passkeyដែលត្រូវបានចែករំលែករវាងទូរសព្ទនិងគេហទំព័រ។

ប្រសិនបើគ្មាន password ទេ វានឹងមិនចាំបាច់មានកាតព្វកិច្ចក្នុងការចាំ ព័ត៌មានលម្អិត login នៃការចូលទៅសេវាកម្មផ្សេងៗ ឬការប្រើ password តែមួយនៅកន្លែងជាច្រើន។ ដូចគ្នាដែរ ប្រព័ន្ធគ្មាន password នឹងធ្វើឲ្យវាកាន់តែលំបាកសម្រាប់ពួក hacker ក្នុងការទទួលបានព័ត៌មាននៃការ login នៅពីចម្ងាយ ក៏ព្រោះតែការ sign in ទាមទារឲ្យប្រើប្រាស់ឧបករណ៍ពិតមែនទែន។

មុខងារឆ្លងវេទិកាកំពុងត្រូវបានបង្កើតឡើងដោយស្ដង់ដារមួយ ហៅថា FIDO ដែលប្រើគោលការណ៍នៃ keycryptography សាធារណៈ ដើម្បីបើកការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវដោយគ្មាន password និងការផ្ទៀងផ្ទាត់ពហុកត្តានៅក្នុងបរិបទជាច្រើន។រហូតមកដល់ពេលនេះ ក្រុមហ៊ុន Apple, Google, និង Microsoftសុទ្ធតែបាននិយាយថា ពួកគេរំពឹងថាសមត្ថភាព sign-in ថ្មី នឹងអាចលេចវត្តមាននៅលើវេទិកានានា នៅឆ្នាំក្រោយទោះបីជាផែនទីបង្ហាញផ្លូវជាក់លាក់ជាងនេះ មិនត្រូវបានប្រកាសក៏ដោយ៕

រូបភាព
រូបភាព

ប្រភព: The Verge

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...