ដល់ក! អង្គការណាសាផ្ដល់ឲ្យក្រុមហ៊ុនឯកជន ប្រមូលសំណាកពីឋានព្រះចន្ទ ក្នុងតម្លៃមួយដ៏សែនហួសចិត្ត - TrueID

ដល់ក! អង្គការណាសាផ្ដល់ឲ្យក្រុមហ៊ុនឯកជន ប្រមូលសំណាកពីឋានព្រះចន្ទ ក្នុងតម្លៃមួយដ៏សែនហួសចិត្ត

December 6, 2020

អាមេរិក៖ តើថ្មឋានព្រះចន្ទមានតម្លៃប៉ុន្មាន? យោងតាមកិច្ចសន្យាថ្មីដែលត្រូវបានចុះហត្ថលេខារវាងអង្គការណាសានិងក្រុមហ៊ុនអាជីវកម្មចំនួន៤តម្លៃចាប់ផ្ដើមចន្លោះពី១ដុល្លារទៅ១៥,០០០ដុល្លារ។ទីភ្នាក់ងារអវកាសណាសាបានសន្យាកាលពីខែកញ្ញាថានឹងទិញដុំថ្មឋានព្រះចន្ទពីក្រុមហ៊ុនដែលអាចបញ្ជូនយានទៅទីនោះដើម្បីប្រមូលសំណាកដីឬធូលី ហើយទីភ្នាក់ងារអវកាសបានស្នើសុំការដេញថ្លៃពីក្រុមហ៊ុននានានៅលើពិភពលោក។

អ្នកឈ្នះត្រូវបានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះ គឺក្រុមហ៊ុន  Masten ដែលមានមូលដ្ឋាននៅរដ្ឋ California ក្រុមហ៊ុន LunarOutpost នៅរដ្ឋ Colorado និងក្រុមហ៊ុនពីរផ្សេងទៀតដែលមានឈ្មោះដូចគ្នាថា iSpace ដែលមួយមកពីប្រទេសជប៉ុននិងមួយទៀតមកពីប្រទេសលុចសំបួរ។ កម្មវិធីនេះដែលអង្គការណាសាសង្ឃឹមថា នឹងបញ្ចប់នៅឆ្នាំ២០២៤ស្ថិតនៅឆ្នាំតែមួយដែលទីភ្នាក់ងារសង្ឃឹមថា នឹងបញ្ជូនអវកាសយានិកទៅឋានព្រះចន្ទម្ដងទៀត។

រូបតំណាង
រូបតំណាង

គោលដៅគឺមិនមែនទៅប្រមូលសំណាក ដើម្បីសិក្សាអំពីព័ត៌មានថ្មីនៃសមាសភាពដីរបស់ឋានព្រះចន្ទឬក៏គួរប្រើប្រាស់ធនធាននៅឋានព្រះចន្ទបានយ៉ាងដូចម្ដេចនោះទេ។ ប្រហែលជាគោលដៅចម្បងនៃគម្រោងគឺដើម្បីបញ្ជាក់ឲ្យពិភពលោកបានដឹងច្បាស់ថាព្រះចន្ទមិនមែនគ្រាន់តែជាកន្លែងសម្រាប់ការរុករកនោះទេប៉ុន្តែវាជាកន្លែងអាជីវកម្មផងដែរ។ ណាសាអាចជាអង្គការតែមួយគត់ដែលបច្ចុប្បន្នកំពុងរកទីផ្សារទិញដុំថ្មព្រះចន្ទពីក្រុមហ៊ុនឯកជនប៉ុន្តែទីភ្នាក់ងារអវកាសនេះចង់ឲ្យក្រុមហ៊ុនទាំងនោះដាក់តម្លៃរបស់ពួកគេ។

រូបតំណាង
រូបតំណាង

ក្រុមហ៊ុន LunarOutpost បានសន្យាលក់សំណាករបស់ពួកគេក្នុងតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះ ដែលជាការដេញថ្លៃដ៏តិចបំផុត។ ក្រុមហ៊ុន  iSpace ទាំងពីរគ្រោងលក់សំណាករបស់គេ ក្នុងតម្លៃ៥,០០០ដុល្លារ។ ហើយក្រុមហ៊ុន Masten នឹងលក់ក្នុងតម្លៃ១៥,០០០ដុល្លារ។ គេមិនទាន់ដឹងច្បាស់ថាតើក្រុមហ៊ុនណាមួយនឹងទទួលបានជោគជ័យ ក្នុងការខិតខំរបស់ពួកគេ។

ណាសានិយាយថាខ្លួននឹងចំណាយត្រឹមតែ១០ភាគរយនៃតម្លៃទិញសរុបជាមុនសិន។ នោះមានន័យថាណាសាគ្រោងផ្ញើសារទៅក្រុមហ៊ុន Lunar Outpost ដោយឲ្យតម្លៃ១០សេនជាមុនសិន។ចំនួន១០ភាគរយបន្ថែមនឹងផ្ដល់ឲ្យ នៅពេលយានត្រូវបានបាញ់បង្ហោះ ហើយ៨០ភាគរយចុងក្រោយនឹងទទួលបានបន្ទាប់ពីយានបានប្រមូលសំណាករួចហើយ ចាប់ពីទម្ងន់៥០ទៅ៥០០ក្រាម៕

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...