មកស្គាល់លក្ខណៈសម្បតិ្ត នៃទូរសព្ទ Xiaomi Black Shark 5 Pro ទើបតែចេញ - TrueID

មកស្គាល់លក្ខណៈសម្បតិ្ត នៃទូរសព្ទ Xiaomi Black Shark 5 Pro ទើបតែចេញ

March 31, 2022

ចិន៖ ក្រុមហ៊ុន Xiaomi បានបង្ហាញស៊េរីទូរសព្ទ Black Shark 5 ចំនួនបី គឺ Black Shark 5 ធម្មតា, BlackShark 5 Pro, និង Black Shark 5 RS។ តែខាងក្រោមនេះ យើងលើកមកបង្ហាញត្រឹមតែ BlackShark 5 Pro ប៉ុណ្ណោះ។

Black Shark 5 Pro ប្រើប្រាស់ឈីប Snapdragon 8 Gen 1។ ​បើយោងតាម Xiaomi ស្មាតហ្វូននេះបំពាក់បន្ទះអេក្រង់OLED ទំហំ6.67អ៊ីញ ជាមួយល្បឿន 144Hz refresh rate។ បន្ថែមពីនេះ ក្រុមហ៊ុន Xiaomi នឹងលក់ Black Shark 5 Proជាមួយរ៉េមឡើងដល់ 16 GB និងអង្គផ្ទុកទិន្នន័យ 512 GB។ លើសពីនេះ Black Shark 5 Pro មានថាមពលថ្ម 4,650 mAh ដែលគាំទ្រការសាកថ្ម120 W។

ទូរសព្ទនេះមានកាមេរ៉ាចំនួនបី ដោយឡេនគោលទំហំ 108MP, ឡេនទូលាយទំហំ 13MP, និងឡេន telephotomacro ទំហំ 5MP រីឯកាមេរ៉ាសែហ្វីខាងមុខទំហំ 16MP។ Black Shark 5 Pro នឹងអាចបញ្ជាទិញបាននៅក្នុងប្រទសចិន ចាប់ពីថ្ងៃទី2 ខែមេសា តែការបញ្ចេញជាកំណែសកលនៅមិនទាន់ដឹងនៅឡើយ។ហើយខាងក្រោមនេះគឺជាតម្លៃជាមួយជម្រើសមេម៉ូរី៖

·       8 GB of RAM/256 GB of storage - CNY 4,199 (~US$660)

·       12 GB of RAM/256 GB of storage - CNY 4,699 (~US$739)

·       16 GB of RAM/512 GB of storage - CNY 5,499(~US$864)៕

ប្រភព: Notebookcheck

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...