ពេញចិត្តទេ? តោះមកមើលរូបភាព renders គំរូរូបរាង Galaxy S23 Ultra ដែលគេបង្កើតឡើង - TrueID

ពេញចិត្តទេ? តោះមកមើលរូបភាព renders គំរូរូបរាង Galaxy S23 Ultra ដែលគេបង្កើតឡើង

June 10, 2022

បរទេស៖ ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា នឹងបញ្ចេញស៊េរី Galaxy S23 នៅក្នុងខែកុម្ភៈឆ្នាំក្រោយ ដោយ Galaxy S23 Ultra គឺជាម៉ូឌែលកំពូល។ខណៈពេលដែលមានការដឹងតិចតួចពីផ្នែក hardware នៃកំពូលទូរសព្ទជំនាន់ក្រោយនេះឥឡូវនេះវាត្រូវបានគេស្រមើស្រមៃ ដោយបង្ហាញជាគំរូរូបភាព renders។

គំរូបង្ហាញដំបូងៗនេះដែលត្រូវបានចែករំលែកដោយប្រភព TechnizoConcept អាចឲ្យយើងឃើញពីអ្នកស្នងតំណែងរបស់ Galaxy S22 Ultra ជាមួយនឹងការរចនាដ៏អស្ចារ្យដែលមានម៉ូឌុលកាមេរ៉ាផ្នែកខាងក្រោយគួរឲ្យចាប់អារម្មណ៍។ ឡេនធំជាងគេគឺជាកាមេរ៉ាគោលហើយចំណែកនៅពីក្រោមនោះមើលទៅដូចជាឡេន periscopeខណៈពេលដែលមានឡេនចំនួនពីរផ្សេងទៀតនៅខាងស្ដាំនៃកាមេរ៉ាគោល។

ផ្នែកខាងមុខនៃទូរសព្ទត្រូវបានបង្ហាញ ជាមួយជ្រុងបែបកោង,រន្ធទម្លុះអេក្រង់មួយ, និងគែម bezels ខ្លី។ ជាការពិតណាស់ វាមានរន្ធដាក់ប៊ិក S-Pen នៅពីខាងក្រោមទូរសព្ទផងដែរ។តារាឯកនៃទូរសព្ទ S23 Ultra គឺជាកាមេរ៉ាគោលទំហំ 200MP។ ពាក្យចចាមអារ៉ាមនាពេលបច្ចុប្បន្ននេះអះអាងថាស្មាតហ្វូនេះនឹងបោះបង់ចោលទំហំ 108MP ដើម្បីដាក់ទំហំ 200MPដែលសន្មត់ថាជាសេនស័រ ISOCELL HP3៕

រូបភាពពី Technizo Concept
រូបភាពពី Technizo Concept
រូបភាពពី Technizo Concept
រូបភាពពី Technizo Concept
រូបភាពពី Technizo Concept
រូបភាពពី Technizo Concept

ប្រភព: Notebookcheck

ទាក់ទងជាមួយ:
ទូរសព្ទ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...