LG បង្ហាញពី សមត្ថភាពអេក្រង់បត់បែនថ្មីរបស់ខ្លួន ពី12អ៊ីញពន្លាតដល់14អ៊ីញ - TrueID

LG បង្ហាញពី សមត្ថភាពអេក្រង់បត់បែនថ្មីរបស់ខ្លួន ពី12អ៊ីញពន្លាតដល់14អ៊ីញ

November 10, 2022

បរទេស៖ អេក្រង់ដែលអាចបត់បាន កំពុងទទួលបានប្រជាប្រិយភាពនៅក្នុងទីផ្សាររបស់ស្មាតហ្វូនប៉ុន្តែវាក៏មានបច្ចេកវិទ្យាស្រដៀងគ្នានេះដែរ នោះគឺអេក្រង់ពន្លាតដែលកំពុងលេចឡើងមកហើយ។ ក្រុមហ៊ុន LG Display បានបង្ហាញបន្ទះទំហំ12អ៊ីញ ដែលអាចពន្លាតដល់14អ៊ីញនិងអាចធ្វើឲ្យត្រលប់មកកាន់12អ៊ីញវិញ ដោយគ្មានការខូចខាត។

ប្រភេទបន្ទះបង្ហាញបែបពន្លាតនិងបត់បែននេះ (ឬ LG ហៅថា “free-form”display) អាចត្រូវបានប្រើនៅលើសម្លៀកបំពាក់ និងគ្រឿងសង្ហារិមព្រោះវាអាចបត់បែននិងធ្វើឲ្យមានផាសុកភាពក្នុងការពាក់ (ឬអង្គុយ ដែលការបង្កើតឡើងរបស់វាគឺប្រើប្រាស់បានយូរណាស់)។ ក្រុមហ៊ុន LG Display ព្យាករណ៍ថាវាអាចប្រើប្រាស់នៅក្នុងឧស្សាហកម្មផ្សេងៗ រួមទាំងម៉ូដសម្លៀកបំពាក់,ឧបករណ៍សម្រាប់ពាក់, ឧបករណ៍ចល័ត, និងការលេងហ្គេម។វាថែមទាំងអាចប្រើនៅក្នុងឧស្សាហកម្មរថយន្ត និងយន្តហោះផងដែរ។

អេក្រង់នេះមានគុណភាពខ្ពស់ដូចបន្ទះគំរូដែលមានកម្រិត 100ppi។ វាមានសមត្ថភាពនៃពណ៌ពេញ RGB។ អេក្រង់នេះនេះត្រូវបានបង្កើតឡើង នៅលើស្រទាប់ស៊ីលីកុនពិសេស។វាមានលក្ខណៈពិសេស micro-LEDs (តូចជាង 40µm)៕

ប្រភព: GSMArena

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...