បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk កាលពីថ្ងៃអាទិត្យបាននិយាយថា ក្រុមហ៊ុននឹងទទួលយក bitcoin ឡើងវិញនៅពេលដែលការ mine យកវាត្រូវបានដំណើរការដោយថាមពលស្អាត50%។
លោក Musk លើកឡើងបែបនេះដោយសារតែមានប្រតិកម្មទៅនឹងការនិយាយរបស់លោក Magda Wierzycka នាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មអាហ្វ្រិកខាងត្បូង Sygnia ដែលបាននិយាយថា ការធ្វីតរបស់លោក Musk ពីតម្លៃ bitcoin គឺជាការកេងបន្លំទីផ្សារ ហើយគួរតែមានការស៊ើបអង្កេតដោយគណៈកម្មការមូលបត្រសហរដ្ឋអាមេរិក។
ក្រុមហ៊ុន Tesla កាលពីខែកុម្ភៈបាននិយាយថាខ្លួនបានទិញទឹក bitcoin ចំនួន1.5ពាន់លានដុល្លារ ហើយបាននិយាយថាខ្លួននឹងចាប់ផ្តើមទទួលយក bitcoin ជាវិធីសាស្ត្រទូទាត់ផលិតផលរបស់ខ្លួន។
តែក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនេះ បានបញ្ឈប់ការទិញរថយន្តជាមួយ bitcoin នៅពាក់កណ្តាលខែឧសភាដោយសារតែការព្រួយបារម្ភអំពីការ mining យកវា ដែលត្រូវការកុំព្យូទ័រកម្លាំងខ្លាំងដែលមានឥទ្ធិពលដល់ការប្រែប្រួលអាកាសធាតុ៕